Close

វិមានក្រមឡាំង ៖ កុំថាឡើយមីស៊ីលចំងាយឆ្ងាយ ATACMS ទោះរថក្រោះ Abram ក៏មិនអាចធ្វើឲ្យមានការផ្លាស់ប្តូរស្ថានការណ៍នៅសមរភូមិឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
វិមានក្រមឡាំង ៖ កុំថាឡើយមីស៊ីលចំងាយឆ្ងាយ ATACMS ទោះរថក្រោះ Abram ក៏មិនអាចធ្វើឲ្យមានការផ្លាស់ប្តូរស្ថានការណ៍នៅសមរភូមិឡើយ វិមានក្រមឡាំង ៖ កុំថាឡើយមីស៊ីលចំងាយឆ្ងាយ ATACMS ទោះរថក្រោះ Abram ក៏មិនអាចធ្វើឲ្យមានការផ្លាស់ប្តូរស្ថានការណ៍នៅសមរភូមិឡើយ

បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះរដ្ឋាភិបាលទីក្រុងមូស្គូបានថ្លែងថា ការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយ ATACMS ពីសំណាក់សហរដ្ឋអាមេរិក និងរថក្រោះអាមេរិកប្រភេទ Abram ក្តីដែលបានផ្គត់ផ្គង់ឲ្យអ៊ុយក្រែននឹងមិនអាចធ្វើឲ្យមានកែប្រែស្ថានភាពនៅសមរភូមិជួរមុខបាននោះទេ។

អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានអះអាងថាកងកម្លាំងយោធារបស់រុស្ស៊ី ជាបន្តបន្ទាប់គឺអាចទំលាប់ខ្លួនរួចទៅហើយជាមួយនឹងការប្រើប្រាស់សព្វាវុធថ្មីៗដែលអ៊ុយក្រែនបានទទួលពីបណ្តាប្រទេសលោកខាងលិច ជាពិសេសគិតចាប់តាំងតែពីពេលដែលប្រតិបត្តិការពិសេសដោយយោធា ឬSVO បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២នោះមក។

លោកអ្នកនាំពាក្យដដែលរូបនេះបានបន្តទៀតថា៖ ទាំងមីស៊ីលចំងាយឆ្ងាយក្តី និងរថក្រោះទំនើបនោះក្តី មិនអាចធ្វើឲ្យមានឥទ្ធិពល ឬលទ្ធផលខុសពីមុនឡើយពោលគឺមិនមានដំណោះស្រាយណា ឬប្រភេទអាវុធណាដែលអាចផ្លាស់ប្តូរកម្លាំងរបស់យោធានៅក្នុងសមរភូមិនោះដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃអង្គារថារថក្រោះ Abram ដែលផលិតដោយសហរដ្ឋអាមេរិកបានដឹកជញ្ជូនមកដល់ទីក្រុងគៀវហើយ។

រថក្រោះ​ដែល​ប្រើ​ប្រើប្រាស់ថាមពលម៉ាស៊ីនដូចនឹងយន្តហោះ​មួយប្រភេទនេះគឺជាអ្វីដែលទី​ក្រុងគៀវចង់បានជាងគេបំផុតនាពេលកន្លងមក ហើយជាលទ្ធផលរដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​បានសន្យា​ផ្តល់រថក្រោះនេះចំនួនប្រមាណជា​ជាង ៣០ គ្រឿង​ក្នុងកាលពី​ខែមករា។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងគៀវក៏ធ្លាប់បានស្នើម្តងហើយម្តងទៀត ទៅកាន់រដ្ឋបាល លោកBiden សម្រាប់ប្រព័ន្ធមីស៊ីលរយៈចំងាយឆ្ងាយប្រភេទ Tactical Missile Systems ឬហៅថាATACMSផងដែរ។

មីស៊ីលទាំងនេះត្រូវបានក្រុងគៀវមើលឃើញថា អាចប្រើប្រាស់ដើម្បីអាចយកមកជួយវាយប្រហារ និងរំខានដល់បណ្តាញផ្គត់ផ្គង់ មូលដ្ឋានទ័ពអាកាស និងបណ្តាញផ្លូវដែកនៅក្នុងទីតាំងដែលកំពុងកាន់កាប់ដោយរុស្ស៊ី៕

អត្ថបទទាក់ទង