កូរ៉េខាងជើង ទទួលបានជ័យជំនះលើកដំបូងក្នុងការវិលមកកាន់បាល់ទាត់អន្តរជាតិវិញ
ប្រទេសកូរ៉េខាងជើង បានវិលត្រឡប់ទៅកាន់ការប្រកួតអន្តរជាតិដ៏ធំជាលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតរាតត្បាត COVID-19 ជាមួយនឹងជ័យជម្នះ ២-០ លើតៃវ៉ាន់ ក្នុងព្រឹត្តិការណ៍ Asian Games កាលពីថ្ងៃអង្គារ ។
ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានទទួលជ័យជំនះ ក្នុងលទ្ធផល ២ ទល់នឹង ០ ហើយពីរគ្រាប់របស់កូរ៉េខាងជើង រកបានដោយកីឡាករ Kim Kuk Jin និងកីឡាករ Ri Jo Guk។
ជាការពិតណាស់ ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនដ៏តឹងតែងរបស់ខ្លួន កាលពីដើមឆ្នាំ២០២០ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ COVID-19 និងបានខកខានការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ផងដែរ។ ប្រទេសនេះ ត្រូវបានហាមប្រាមពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ដោយសារតែការខកខានមិនបានចូលរួមក្នុងទីក្រុងតូក្យូ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ កូរ៉េខាងជើង កំពុងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asian Games នៅទីក្រុង Hangzhou របស់ប្រទេសចិន ក្នុងវិស័យកីឡាមួយចំនួនដូចជា ៖ អត្តពលកម្ម កាយសម្ព័ន្ធ បាល់បោះ បាល់ទាត់ ប្រដាល់ និងលើកទម្ងន់។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់បុរស នៅក្នុងព្រឹត្តិការណ៍ Asian Games នេះ គឺយកតែក្រុមកីឡាករដែលមានអាយុក្រោម ២៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្រុមត្រូវបានអនុញ្ញាតឱ្យមានកីឡាករលើសអាយុចំនួន ៣នាក់៕