Close

សោកស្ដាយផង! វីរៈកីឡាការិនី ខាន់ ចេសា សម្រេចមិនចូលរួមការប្រកួតជីជីតស៊ូ នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី១៩ ដោយសារហេតុផលផ្ទាល់ខ្លួន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
សោកស្ដាយផង! វីរៈកីឡាការិនី ខាន់ ចេសា សម្រេចមិនចូលរួមការប្រកួតជីជីតស៊ូ នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី១៩ ដោយសារហេតុផលផ្ទាល់ខ្លួន សោកស្ដាយផង! វីរៈកីឡាការិនី ខាន់ ចេសា សម្រេចមិនចូលរួមការប្រកួតជីជីតស៊ូ នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី១៩ ដោយសារហេតុផលផ្ទាល់ខ្លួន

កាលពីយប់ថ្ងៃចន្ទ ទី១៨ ខែកញ្ញា សហព័ទ្ឋកីឡាជីជីតស៊ូកម្ពុជា បានប្រកាសថា វីរៈកីឡាការិនី ខាន់ ចេសា បានសម្រេចចិត្តមិនចូលរួមការប្រកួតក្នុងវិញ្ញាសាជីជីតស៊ូ Ne-Waza នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី១៩ នោះទេ ដោយសារមូលហេតុផ្ទាល់ខ្លួន។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា៖

សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ កីឡាការិនី ខាន់ ចេសា បានសម្រេចចិត្តមិនចូលរួមការប្រកួតក្នុងវិញ្ញាសាជីជីតស៊ូ Ne-Waza នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាងចូវ ប្រទេសចិន ដោយសារមូលហេតុផ្ទាល់ខ្លួន។

សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា មិនមានការពាក់ព័ន្ធលើសេចក្តីសម្រេចចិត្តនេះទេ។ សហព័ន្ធគោរពតាមការសម្រេចចិត្តរបស់កីឡាការិនី ខាន់ ចេសា ហើយបញ្ហានេះក៏មិនមានផលប៉ះពាល់ណាមួយដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធក្នុងព្រឹត្តិការណ៍ប្រកួតនេះទេ។ យើងនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយកីឡាការិនី ខាន់ ចសា ប្រកបដោយវិជ្ជាជីវៈ។

ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធគ្រោងបញ្ចូនអត្តពលិកចំនួន ០២រូបគឺ៖ កីឡាការិនី ខាន់ ចេសា ប្រកួតវិញ្ញាសា Ne-Waza នារីទម្ងន់ក្រោម៥២គីឡូក្រាម និងកីឡាករ មឿនលីម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza បុរសទម្ងន់ ក្រោម៦៩គីឡូក្រាម។

ជាមួយគ្នានេះ សហព័ន្ធនៅតែបន្តផ្តោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តគាំទ្រកីឡាករ មឿនលីម សុបញ្ញ ដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនេះ៕


អត្ថបទទាក់ទង