Close

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែននឹងត្រូវអង្គុយទល់មុខគ្នានៅអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែននឹងត្រូវអង្គុយទល់មុខគ្នានៅអាមេរិក រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែននឹងត្រូវអង្គុយទល់មុខគ្នានៅអាមេរិក

បរទេស ៖ បើមិនមានអ្វីប្រែប្រួលទេនោះកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែននឹងត្រូវជួបមុខក្នុងអង្គប្រជុំអង្គុយទល់មុខគ្នាជាមិនខាន។

យោងតាមការចេញផ្សាយរបស់បរទេសបានឲ្យដឹងថាតំណាង ខាងប្រទេសរុស្ស៊ីគឺលោករដ្ឋមន្ត្រី Sergei Lavrov នឹងត្រូវធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលដ៏ធំនេះដែលមានប្រធានបទសំខាន់ស្តីអំពីប្រទេសអ៊ុយក្រែន ខណៈដែលភាគីខាងអ៊ុយក្រែនជឿជាក់ថា លោកប្រធានាធិបតី Vladimir Zelensky ក៏នឹងនឹងអញ្ជើញធ្វើដំណើរមកចូលរួមដូចគ្នាដែរ។

កន្លងមកកាសែត The Bloomberg បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenskyy អាចនឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉កក្នុងខែកញ្ញា ដើម្បីចូលរួមមហាសន្និបាតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិដោយឡែកការចូលរួមរបស់គាត់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងស្ថិតនៅក្រោមការពិចារណានៅឡើយ។

ក្រោយ​មក គេ​បានអះអាង​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskyy នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែ​កញ្ញា ហើយបើ តាមសេចក្តីរាយការណ៍ ប្រធានាធិបតីអ៊ុយក្រែន ក៏នឹងអាចអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំមួយនៃសភាអាមេរិកផងដែរ។

ភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform បានបញ្ជាក់ថា តាមកាលវិភាគទុកជាមុនសុន្ទរកថារបស់លោក Zelenskyy នៅឯមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានគេរំពឹងទុកនៅព្រឹកថ្ងៃទី១៩ខែកញ្ញា ហើយនៅថ្ងៃទី២០ខែកញ្ញា លោក Zelenskyy នឹងចូលរួមក្នុងការពិភាក្សាបើកចំហនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន៕

អត្ថបទទាក់ទង