Close

កោះតៃវ៉ាន់បង្កើនផលិតកម្មផលិតដ្រូនយោធាត្រៀមប្រឈមមុខនឹងក្រុងប៉េកាំង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
កោះតៃវ៉ាន់បង្កើនផលិតកម្មផលិតដ្រូនយោធាត្រៀមប្រឈមមុខនឹងក្រុងប៉េកាំង កោះតៃវ៉ាន់បង្កើនផលិតកម្មផលិតដ្រូនយោធាត្រៀមប្រឈមមុខនឹងក្រុងប៉េកាំង

បរទេស ៖ ឯកសារស white paper ជាផ្លូវការដែលបានបង្ហាញដោយរដ្ឋាភិបាលនៃកោះតៃវ៉ាន់កាលពីពេលថ្មីៗនេះបានអះអាងថា កោះដែលកំពុងមានជម្លោះជាមួយនឹងចិនមួយនេះកំពុងតែរៀបចំផែនការក្នុងការផលិត និងធ្វើទំនើបកម្មដ្រូនយោធាជាច្រើនពាន់គ្រឿងបន្ថែមទៀតទុកសម្រាប់ការការពារទៅនឹងហេតុការណ៍លុកលុយណាមួយពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។

របាយការណ៍ជាតិស្តីអំពីវិស័យការពារជាតិ (National Defense Report) សម្រាប់ឆ្នាំ២០២៣បានគូសបញ្ជាក់ថាកោះតៃវ៉ាន់បានបញ្ចប់រួចរាល់ហើយនូវការឌីសាញម៉ូដេលដ្រូនថ្មីសម្រាប់យោធាចំនួន៥ប្រភេទសម្រាប់ប្រឈមមុខទៅនឹងការគម្រោមកំហែងដោយប្រទេសចិន។

ប្រភពដដែលក៏បានសរសេរដែរថា កងទ័ពកោះតៃវ៉ាន់នឹងចាប់ផ្តើមផលិតដ្រូនប្រភេទថ្មីទាំងនោះយ៉ាងហោចណាស់ ៧,៧០០គ្រឿងសរុបឲ្យបាននៅត្រឹមឆ្នាំ២០២៨។

ឯកសារនេះបាននិយាយថា “ជាមួយនឹងការកើនឡើងនៃឥទ្ធិពលចិននៅពេលនេះទិដ្ឋភាពភូមិសាស្ត្រនយោបាយនៃប៉ាស៊ីហ្វិកខាងលិចបានបង្កើតជាការប្រកួតប្រជែងអំណាចដ៏គួរឲ្យបារម្ភមួយ ហើយថាកោះតៃវ៉ាន់បានក្លាយទៅជាទីតាំងជួរមុខគេនៃប្រព័ន្ធនយោបាយបែបគូប្រជែង ដូច្នេះដាច់ខាតកោះតៃវ៉ាន់ត្រូវតែត្រៀមខ្លួនសម្រាបរាល់ការគំរាមកំហែង ឬការឈ្លានពានយោធាប្រទេសចិននាពេលខាងមុខ។

គួរឲ្យដឹងដែរថា កិច្ចខិតខំប្រឹងប្រែងផលិតយន្តហោះគ្មានមនុស្សបើកនេះគឺជាផ្នែកមួយនៃផែនការមេក្នុងការកសាងកម្លាំងរយៈពេល៥ឆ្នាំដែលបានចាប់ផ្តើមដោយរដ្ឋាភិបាលកោះតៃវ៉ាន់ ដែលរួមបញ្ចូលទាំងការទិញយោធាបរទេសបន្ថែម ការអភិវឌ្ឍន៍អាវុធក្នុងស្រុក ការហ្វឹកហាត់រួមគ្នាជាមួយសម្ព័ន្ធមិត្ត និងកម្លាំងជ្រើសរើសបុគ្គលិកថ្មីជាដើម។

មន្ត្រីរដ្ឋាភិបាលកោះតៃវ៉ាន់បានបញ្ចេញសំលេងប្រកាសអាសន្នកាន់តែខ្លាំងដោយព្រមាននឹងអាចមានការលុកលុយដ៏ធំមួយពីសំណាក់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តាមរយៈការអះអាងអំពីសកម្មភាពយោធារបស់ទីក្រុងប៉េកាំងកាន់តែច្រើនឡើងកន្លងមកទាំងនៅដែនអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់៕

អត្ថបទទាក់ទង