Close

ក្រោយស្មើកម្ពុជា ហុងកុង លត់ ប្រ៊ុយណេ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ១០-០

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ក្រោយស្មើកម្ពុជា ហុងកុង លត់ ប្រ៊ុយណេ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ១០-០ ក្រោយស្មើកម្ពុជា ហុងកុង លត់ ប្រ៊ុយណេ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ១០-០

(បាល់ទាត់)៖ បន្ទាប់ពីស្មើគ្នាជាមួយកម្ពុជា ក្រុមជម្រើសជាតិហុងកុង កាលរាត្រីថ្ងៃទី១១ ខែកញ្ញា ម្សិលមិញនេះ បំបាក់ឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ១០ ទល់នឹង០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នាកីឡដ្ឋាន Venue Hong Kong។

ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីសប្ដាហ៍មុននេះ ក្រុមជម្រើសជាតិហុងកុង បានប្រកួតស្មើគ្នាជាមួយជម្រើសជាតិកម្ពុជាឈុតធំ ក្នុងលទ្ធផល ១-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកគាំទ្រសរុបជាង ២ម៉ឺននាក់។

កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិហុងកុង បានជះកំហឹងរបស់ខ្លួនលើក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងលទ្ធផល ១០ ទល់នឹង ០។ គ្រាប់បាល់ទាំង១០គ្រាប់នោះ មាន ៣គ្រាប់ស៊ុតបញ្ជូនទីនៅក្នុងតង់ទី១ និង ៧គ្រាប់ទៀត រកបាននៅតង់ទី២។ ក្នុងចំណោមគ្រាប់បាល់ទាំងនោះ រកបានដោយកីឡាករ ៧នាក់ផ្សេងគ្នា ក្នុងនោះក៏មានកីឡាករ Everton Camargo, Chan Siu Kwan និង Poon Pui Hin ផងដែរ។

មែនទែនទៅ នេះជាជ័យជម្នះលើកដំបូងហើយសម្រាប់ហុងកុង ក្នុងការប្រកួតប្រាំមួយលើកចុងក្រោយ ខណៈពួកគេចាញ់ចំនួន៣(ចាញ់ ម៉ាឡេស៊ី ២-០, ចាញ់ វៀតណាម ១-០, ចាញ់ ថៃ ១-០) និងស្មើ ២លើក( ស្មើ សិង្ហបុរី ១-១, ស្មើ កម្ពុជា ១-១)។

គួរបញ្ជាក់ថា ក្រុមហុងកុង មានភារៈកិច្ចសំខាន់ មួយទៀតនៅខែក្រោយនេះ ក្នុងការប្រកួតជម្រុះ World Cup 2026 ប្រចាំទ្វីបអាស៊ី ទល់ក្រុមជម្រើសជាតិ ប៊ូតាន់៕

អត្ថបទទាក់ទង