Close

ធនាគារកណ្តាលចិនដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញការផ្ដល់ប្រាក់កម្ចី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ធនាគារកណ្តាលចិនដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញការផ្ដល់ប្រាក់កម្ចី ធនាគារកណ្តាលចិនដាក់ចេញយុទ្ធសាស្ត្រថ្មី ដើម្បីជំរុញការផ្ដល់ប្រាក់កម្ចី

ប៉េកាំង ៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះធនាគារកណ្តាលនៃប្រទេសចិនបានប្រកាសអំពីផែនការអនុវត្តយុទ្ធសាស្ត្រថ្មីៗដែលមានគោលបំណងសំខាន់ជំរុញសកម្មភាពប្រាក់កម្ចីនៅទូទាំងប្រទេស ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិចាប់ផ្តើមមានកំណើនឡើងវិញ។
ក្នុងនោះកម្ចីសំខាន់ដែលត្រូវយកមកអនុវត្តមានដូចជា កម្ចីសម្រាប់គាំទ្រដល់ការកាត់បន្ថយការបំពុលកាបូនក្នុងបរិយាកាសដែលនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៤ខាងមុខនោះផង និងកម្ចីដើម្បីកិច្ចការងារលើកកម្ពស់ការប្រើប្រាស់ថាមពលធ្យូងថ្ម។

ធនាគារក៏បានបញ្ជាក់ថា នឹងបន្តផ្តល់ប្រាក់កម្ចីទៅដល់វិស័យដឹកជញ្ជុននិងភស្តុភារហូតដល់ចុងឆ្នាំ២០២៣ ដោយក្នុងនោះ ចិនមើលឃើញថាការអនុវត្តយុទ្ធសាស្ត្រថ្មីលើកនេះនឹងក្លាយទៅជាឧបករណ៍ផ្តល់ភាពងាយស្រួលបន្ថែមទៀតក្នុងអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន និងប្រកបដោយប្រសិទ្ធភាពព្រមទាំងអាចជួយណែនាំឲ្យស្ថាប័នហិរញ្ញវត្ថុទាំងឡាយក្នុងបង្កើនការគាំទ្រសម្រាប់ការអភិវឌ្ឍន៍បៃតង និងវិស័យផ្សេងៗទៀត។

គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះការអនុវត្តកម្ចីទាំង៣ខាងលើនាពេលកន្លងមកមានទំហំសរុបគិតជាទឹកប្រាក់ប្រមាណជា ៦,៤៥ទ្រីលានយ័នរួចមកហើយ ឬត្រូវជា ៩៥០,៩៨ពាន់លានដុល្លារគិតនៅត្រឹមដំណាច់ឆ្នាំ២០២២ ប៉ុន្តែរដ្ឋាភិបាលចិនបានបង្ហាញជំហថានឹងនៅតែបន្តអនុវត្តកម្ចីទាំងនោះទៅជួយដល់វិស័យដែលរងផលប៉ះពាល់ផ្សេងទៀត៕

អត្ថបទទាក់ទង