Close

យប់នេះ ! កម្ពុជា បើកទ្វារទទួលក្រុមជម្រើសជាតិម៉ាកាវ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិជាលើកទី២

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
យប់នេះ ! កម្ពុជា បើកទ្វារទទួលក្រុមជម្រើសជាតិម៉ាកាវ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិជាលើកទី២ យប់នេះ ! កម្ពុជា បើកទ្វារទទួលក្រុមជម្រើសជាតិម៉ាកាវ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិជាលើកទី២

ក្រុមជម្រើសជាតិកម្ពុជាឈុតធំ នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាលើកទី២របស់ខ្លួន វេលាម៉ោង ៧:០០ យប់នេះ ជាមួយក្រុមជម្រើសជាតិម៉ាកាវ ក្រោយពីប្រកួតស្មើជាមួយជម្រើសជាតិហុងកុង ១ ទល់ ១ កាលពីរាត្រីថ្ងៃទី០៧ ខែកញ្ញា កន្លងទៅនេះ។

មុនការប្រកួតមកដល់ល្ងាចនេះ លោក Felix Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងនៅក្នុងសន្និសីទថា៖ « យើងបានបន្តហ្វឹកហាត់បាន៣ថ្ងៃ បន្ទាប់ពីប្រកួតជាមួយហុងកុង។ កីឡាកររបស់យើងមិនមានបញ្ហាអ្វីទេ បន្ទាប់ពីប្រកួតជាមួយហុងកុង។ យើងគិតថា ក្រុមម៉ាកាវជាក្រុមល្អមួយ ហើយពួកគេត្រៀមខ្លួនបានល្អតាមដែរមើលពីការប្រកួតរបស់ម៉ាកាវកន្លងមក យើងឃើញថា ម៉ាកាវលេងជាក្រុមបានល្អ និងការរៀបចំក្រុមបានល្អផងដែរ ហើយពួកគេក៏មានកីឡាករដែលចូលសញ្ជាតិល្អៗមួយចំនួនផងដែរ ។ យើងសង្ឃឹមថាអ្នកគាំទ្រនិងមកចូលរួមដើម្បីលើកទឹកចិត្តដល់កីឡាកររបស់យើងនៅយប់នេះ »។

ចំណែកឯលោក Lazaro Fonseca Da Costa Oliveira គ្រូម៉ាកាវបានលើកឡើងថា៖ «ខ្ញុំគិតថាវាជាបញ្ហាដែរ ប៉ុន្តែយើងត្រូវតែគិតវិជ្ជមាន ខ្ញុំដឹងថាកម្ពុជា ជាក្រុមដែលលេងលឿន ការដាក់សម្ពាធរបស់គេខ្លាំង ប៉ុន្តែក្រុមយើងបានត្រៀមរួចរាល់សម្រាប់រឿងនេះ ពួកយើងពិតជាសប្បាយចិត្តដែលបានមកចូលរួមប្រកួតជាមួយកម្ពុជា ហើយនេះជាការប្រកួតទី៤របស់យើងបន្ទាប់ពីមាន covid19 ហើយយើងសង្ឃឹមថាយើងនឹងធ្វើបានល្អនៅក្នុងប្រកួតនេះ។ យើងបានមើលពីការប្រកួតរវាងកម្ពុជា និងហុងកុង កម្ពុជាជាក្រុមដែរល្អ ដាក់សម្ពាធជាច្រើនទៅលើហុងកុង ហើយយើងក៏ត្រៀមខ្លួនរួចដែលក្នុងការតទល់ជាមួយកម្ពុជានៅយប់នេះ»។

គួររំលឹកថា ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយរបស់កម្ពុជា ទល់នឹង ម៉ាកាវ គឺកម្ពុជា ឈ្នះ៣ ស្មើ១ និងចាញ់១ ពោលគឺកាលពីខែមេសា ឆ្នាំ២០០៩ កម្ពុជា ឈ្នះ ម៉ាកាវ ២-១, ខែកុម្ភៈ ឆ្នាំ២០១១ ឈ្នះ ម៉ាកាវ ៣-១, ខែកុម្ភៈ ឆ្នាំ២០១១ ចាញ់ ម៉ាកាវ ៣-២ និងសម្រាប់ខែមីនា ឆ្នាំ២០១៥ ក្នុងការជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២ យើងបានឈ្នះ ៣ ទល់ ០ នៅទឹកដីកម្ពុជា និងស្មើ១ ទល់ ១ នៅទឹកដីម៉ាកាវ សរុបលទ្ធផលទាំងពីរជើង កម្ពុជា ៤-១ ម៉ាកាវ៕

អត្ថបទទាក់ទង