Close

ជួបគ្នា ៧ លើកចុងក្រោយ កម្ពុជា មិនដែលឈ្នះ ហុងកុង សោះ ចុះយប់នេះ?

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ជួបគ្នា ៧ លើកចុងក្រោយ កម្ពុជា មិនដែលឈ្នះ ហុងកុង សោះ ចុះយប់នេះ? ជួបគ្នា ៧ លើកចុងក្រោយ កម្ពុជា មិនដែលឈ្នះ ហុងកុង សោះ ចុះយប់នេះ?

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលាម៉ោង ៧:០០ នាទីយប់ ក្រុមគោព្រៃកម្ពុជា នឹងបើទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៏ក្រុមជម្រើសជាតិហុងកុង ក្នុងការប្រកួតមិត្តភាពអំឡុងថ្ងៃ FIFA day។

យ៉ាងណាមិញ បើគិតចាប់តាំងពីឆ្នាំ១៩៩៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាប់ជួបហុងកុង សរុបចំនួន ៧លើកហើយ ក្នុងនោះ កម្ពុជា មិនដែលស្គាល់រសជាតិឈ្នះ ហុងកុង ឡើយ ពោលគឺ ចាញ់៦លើក និងស្មើ ១លើក ខណៈការជួបគ្នានោះ កម្ពុជា ស៊ុតចូល ៤គ្រាប់ និងរបូតគ្រាប់បាល់វិញចំនួន ១៧គ្រាប់គ្រាប់។

ខាងក្រោមនេះគឺជាប្រវត្តិជួបគ្នាចំនួន៧លើកចុងក្រោយ ដែល កម្ពុជា ប៉ះ ហុងកុង៖

-១៨ តុលា ១៩៩៩ | AFC Asian Cup ហុងកុង ៤-១ កម្ពុជា
-៧ វិច្ឆិកា ១៩៩៩ | AFC Asian Cup កម្ពុជា ០-១ ហុងកុង
-១ កញ្ញា ២០១៦ | មិត្តភាពអន្តរជាតិ ហុងកុង ៤-២ កម្ពុជា
-៦ តុលា ២០១៦ | មិត្តភាពអន្តរជាតិ កម្ពុជា ០-២ ហុងកុង
-៥ សីហា ២០១៩ | វគ្គជម្រុះ World Cup កម្ពុជា ១-១ ហុងកុង
-១៩ វិច្ឆិកា ២០១៩ | វគ្គជម្រុះ World Cup ហុងកុង ២-០ កម្ពុជា
-១១ មិថុនា ឆ្នាំ២០២២ | AFC Asian Cup កម្ពុជា ០-៣ ហុងកុង។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការការប្រកួតមិត្តភាពអន្តរជាតិ ជាមួយ ហុងកុង យប់នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតទៀតជាមួយ ម៉ាកាវ នៅថ្ងៃទី ១១ ខែកញ្ញាខាងមុខនេះ វេលាម៉ោង ១៩:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដដែល ៕

អត្ថបទទាក់ទង