Close

អ៊េមហួស ! Haaland យកឈ្នះ Messi និងមិត្តរួមក្រុម De Bruyne ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
អ៊េមហួស ! Haaland យកឈ្នះ Messi និងមិត្តរួមក្រុម De Bruyne ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA អ៊េមហួស ! Haaland យកឈ្នះ Messi និងមិត្តរួមក្រុម De Bruyne ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA

(បាល់ទាត់)៖ កាលពីរាត្រីថ្ងៃទី៣១ ខែសីហា ខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Erling Haaland បានយកឈ្នះ Lionel Messi និងមិត្តរួមក្រុម Keven De Bruyne លើកពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ឬ UEFA Men’s Player of the Year 2022-2023។

កីឡាករសញ្ជាតិន័រវេស រូបនេះ បានផ្តួលមិត្តរួមក្រុមរបស់គាត់ ខ្សែបម្រើឆ្នើម Kevin De Bruyne និងម្ចាស់ជើងឯក World Cup 2022 ដែលកំពុងប្រកបអាជីពនៅទឹកដីអាមេរិក Lionel Messi បន្ទាប់ពីបានជួយ Man City ឈ្នះពានរង្វាន់ធំៗចំនួនបីគឺ Champions League, English Premier League និង FA Cup។

មែនទែនទៅ ការឈ្នះពានរង្វាន់បុគ្គលខាងលើនេះ បានធ្វើឡើងតែ២ ថ្ងៃប៉ុណ្ណោះ ពោលគឺកាលពីថ្ងៃអង្គារ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមបាល់ទាត់អាជីពរបស់អង់គ្លេស (PFA) បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន ៥២គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៥៣ប្រកួត នៅគ្រប់ការប្រកួតទាំងអស់ កាលពីរដូវកាលមុន។

ក្នុងពេលជាមួយគ្នានេះ ពានរង្វាន់គ្រូបង្វឹកល្អប្រចាំឆ្នើម ឬ UEFA Men’s Coach of the Year រដូវកាល ២០២២-២៣ បានទៅលើលោក Pep Guardiola គ្រូបង្គោល Manchester City ដោយយកឈ្នះ លោក Simone Inzaghi គ្រូបង្វឹក Inter Milan និង លោក Tamara Spalletti គ្រូបង្វឹក Napoli។

ស្របពេលជាមួយគ្នានេះ កីឡាការិនី Aitana Bonmatí របស់ក្រុម Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះពានកីឡាការិនីឆ្នើមឆ្នាំប្រចាំឆ្នាំ ២០២២-២៣ ខណៈអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិនារីអង់គ្លេស គឺអ្នកស្រី Sarina Wiegman ឈ្នះពានរង្វាន់ UEFA Women’s Coach of the Year គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ៕

អត្ថបទទាក់ទង