ចំណាប់អារម្មណ៍ លោក ភា សុភ័ក្រ្តា បន្ទាប់ពីប្រកួតចាញ់ ភ្នំពេញក្រោន ក្នុងលទ្ធផល ១-០
កាលពីថ្ងៃពុធ ទី៣០ ម្សិលមិញនេះ ក្រុមបាល់ទាត់ Tiffy Army FC បានប្រកួតចាញ់ក្រុមម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន ក្នុងលទ្ធផល ១ ទល់នឹង ០ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៤
ក្នុងការប្រកួតយប់មិញនេះ មានគ្រាប់បាល់កេីតឡើងតែមួយគ្រាប់គត់ ដែលរកបានដោយកីឡាករ Andrés Nieto នៅនាទី៥១ បន្ទាប់ពីការតែតបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ លឹម ពិសុទ្ធ។
ក្រោយចប់ការប្រកួត លោក ភា សុភ័ក្រ្តត្រា គ្រូបង្វឹក Tiffy Army FC បានគូសបញ្ជាក់ថា ៖” បរាជ័យយប់មិញនេះ គឺដោយសារយើងបានបង្កើតកំហុស ដោយមិនបានចាប់ទៅលេីកីឡាករដែលពូកែក្បាលដូចជា លឹម ពិសិទ្ធ ដូច្នេះធ្វើឲ្យយើងបាត់បង់៣ពិន្ទុ”។
អតីតគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា រូបនេះ បានបន្តថា ៖” ទោះបីជាយ៉ាងណា កក្នុងទីលានបាល់ទាត់ យេីងត្រូវគិតពីកម្រិតគូប្រកួត និងកម្រិតក្រុមយេីង យេីងធ្វើបានល្អមែនទែននៅវគ្គទី១ ដែលអាចបិទស្មេី ក្នុងលទ្ធផល ០-០ នៅក្នុងវគ្គទី២ យើងព្យាយាមលេងការពារច្រើន ប៉ុន្តែក៏មិនទម្លាក់ជ្រៅពេកដែរ គឺយើងព្យាយាមទម្លាក់មកលេងនៅក្នុងតំបន់កណ្ដាល”។
លោកបានបន្តទៀតថា ៖” ទោះបីជាយេីងមិនអាចបញ្ចប់ទី តែយេីងបានព្យាយាមបង្កេីតភាពទាក់ទាញដល់អ្នកគាំទ្រ ដោយបានបង្កេីតឱកាសជាច្រើនដងដែរ ជាការពិតក្នុងបាល់ទាត់យេីងត្រូវព្យាយាមរហូតដល់ ៩០នាទី”៕