Close

សម្ដេចតេជោ ហ៊ុន សែន៖​ ៧ មករា មិនមែនគ្រាន់តែធ្វេីឱ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖​ ៧ មករា មិនមែនគ្រាន់តែធ្វេីឱ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ សម្ដេចតេជោ ហ៊ុន សែន៖​ ៧ មករា មិនមែនគ្រាន់តែធ្វេីឱ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់

នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា​ ៧ មករា មិនមែនគ្រាន់តែធ្វេីឱ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្ដែបានធ្វើឱ្យរស់ឡើងវិញនូវគ្រប់សាសនាទាំងអស់ រាប់ទាំងគ្រឹស្ទសាសនាផងដែរ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្ដិភាព។​ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ហើយយើងទាំងអស់គ្នាត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបាន ដែលជាមរតកមិនអាចកាត់ថ្លៃសម្រាប់សេរីភាព និងការអភិវឌ្ឍជាតិកម្ពុជា៕

អត្ថបទទាក់ទង