Close

ស្ងាត់ៗ អាមេរិកបន្តនាំចូលសារធាតុសម្រាប់ផលិតនុយក្លេអ៊ែរពីប្រទេសរុស្ស៊ីមានការកើនឡើងទ្វេដង

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ស្ងាត់ៗ អាមេរិកបន្តនាំចូលសារធាតុសម្រាប់ផលិតនុយក្លេអ៊ែរពីប្រទេសរុស្ស៊ីមានការកើនឡើងទ្វេដង ស្ងាត់ៗ អាមេរិកបន្តនាំចូលសារធាតុសម្រាប់ផលិតនុយក្លេអ៊ែរពីប្រទេសរុស្ស៊ីមានការកើនឡើងទ្វេដង

បរទេស៖ របាយការណ៍ដកស្រង់ទិន្នន័យចេញពីទីភ្នាក់ងារផ្តល់ស្ថិតិរបស់អាមេរិក និងត្រូវបានយកមកចេញផ្សាយដោយកាសែត RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ត្រឹមរយៈពេល៦ខែដំបូងក្នុងឆ្នាំ២០២៣នេះរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានទិញយកសារធាតុអ៊ុយរ៉ាញ៉ូមដែលមានទំហំដល់ទៅ៤១៦តោនពីប្រទេសរុស្ស៊ី។

ប្រភពដដែលបានសរសេរថា ទំហំនេះមានកំណើនទ្វេដងធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ និងជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងតែពីឆ្នាំ២០០៥ហើយបើទោះបីជាបច្ចុប្បន្នអាមេរិក និងរុស្ស៊ីកំពុងមានជំហប្រឆាំងគ្នាខ្លាំងក្លាក្តីជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែន។

មិនត្រឹមតែប៉ុណ្ណោះគេអាចដឹងបានទៀតថារុស្ស៊ីកំពុងបន្តផ្កត់ផ្គង់ឲ្យអាមេរិកតែជាមួយនឹងប្រភេទអ៊ុយរ៉ាញ៉ូដែលចម្រាញ់រួចរាល់ប៉ុណ្ណោះ និងជាសារធាតុដ៏សំខាន់បំផុតក្នុងការផលិតអាវុធប្រល័យលោកនុយក្លេអ៊ែរ។

ភ្នាក់ងារសារព័ត៌មានក្នុងស្រុករុស្ស៊ីមួយទៀតគឺ RIA បានគណនាថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានចំណាយលុយដល់ទៅ៦៩៦,៥លានដុល្លារដើម្បីអាចដឹកជញ្ជូនអ៊ុយរ៉ាញ៉ូមទាំងនោះពីប្រទេសរុស្សីបាន ពោលគឺជាខ្ទង់ចំណាយច្រើនបំផុតមិនធ្លាប់មានគិតចាប់តាំងតែពីឆ្នាំ២០០២។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣នេះ តម្លៃនៃការផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមមានកំណើនក្នុងអត្រា២៥០ភាគរយដែលធ្វើឲ្យចំណែកនាំចេញអ៊ុយរ៉ាញ៉ូមរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោករបស់អាមេរិកកើនឡើងពី១៩ភាគរយទៅដល់៣២ភាគរយនៃការនាំចេញសរុបរបស់រុស្ស៊ី។

ក្រៅពីនោះសហរដ្ឋអាមេរិកក៏បានបង្កើនការទិញអ៊ុយរ៉ាញ៉ូមរបស់ខ្លួនពីចក្រភពអង់គ្លេសនៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ ពោលគឺកើនឡើងប្រមាណជា២៨ភាគរយទៅដល់ ៣៨៣,១ លានដុល្លារ ហើយការទិញពីប្រទេសបារាំងបានកើនឡើងដល់ ៣១៩លានដុល្លារ ឬស្ថិតនៅក្នុងអត្រាកើនឡើង១៥ភាគរយ៕

អត្ថបទទាក់ទង