Close

ប្រតិភូកម្ពុជាចូលរួមមហាសន្និបាតមូលនិធិបរិស្ថានពិភពលោកលើកទី៧ នៅប្រទេសកាណាដា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រតិភូកម្ពុជាចូលរួមមហាសន្និបាតមូលនិធិបរិស្ថានពិភពលោកលើកទី៧ នៅប្រទេសកាណាដា ប្រតិភូកម្ពុជាចូលរួមមហាសន្និបាតមូលនិធិបរិស្ថានពិភពលោកលើកទី៧ នៅប្រទេសកាណាដា

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួមមហាសន្និបាតមូលនិធិបរិស្ថានពិភពលោកលើកទី៧  ដែលនឹង​ប្រព្រឹត្ត​ទៅ​រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង វែនកូវើ ប្រទេសកាណាដា។

ដោយឡែក សម្រាប់ថ្ងៃដំបូងនេះ ប្រតិភូកម្ពុជាបានចូលរួមតាមកិច្ចប្រជុំតូចៗ និងកិច្ចប្រជុំទ្វេភាគី មួយចំនួនរួមមានដូចជា៖ កិច្ចប្រជុំស្តីពីការលើកកំពស់ហិរញ្ញប្បទាន​សម្រាប់ការគ្រប់គ្រងជីវៈ​ចម្រុះ​ និងការប្រែប្រួលអាកាសធាតុ កិច្ចប្រជុំទ្វេភាគីជាមួយតំណាង GEF, UNEP និងក្រុមហ៊ុន Nestle ស្តីពីសេដ្ឋកិច្ចវិលជុំ​ពាក់ព័ន្ធនឹងការកាត់បន្ថយ​ និងការគ្រប់គ្រងសំណល់ប្លាស្ទិក។

ក្នុងនោះផងដែរ ក៏មានកិច្ចប្រជុំស្ដីពី BBNJ កិច្ចប្រជុំស្ដីពីដំណោះស្រាយផ្អែកលើធម្មជាតិ កិច្ចប្រជុំស្តី​ពីការពន្លឿនការអនុវត្តក្រប​ខណ្ឌការងារ​ជីវៈចម្រុះសកល និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្ត​ក៏ដូចជាផែនការ​សកម្មភាពស្តីពីជីវៈចម្រុះ និងចុងក្រោយគឺ​កិច្ចប្រជុំ​ស្តីពីខួប ៣០ ឆ្នាំនៃកម្មវិធីជំនួយ​ខ្នាតតូច។ល។

យ៉ាងណាមិញ ប្រតិភូកម្ពុជានឹងបន្តជួបពិភាក្សាទ្វេភាគីជាមួយភាគីសំខាន់ៗក្នុងថ្ងៃបន្តបន្ទាប់​ទៀតរួមទាំងម្ចាស់ជំនួយដើម្បីបន្តកៀរគរធនធានអនុវត្តសកម្មភាពអាទិភាពនានាសម្រាប់​ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជារួម៕

អត្ថបទទាក់ទង