Close

Messi, Haaland និង De Bruyne ជាប់ឈ្មោះក្នុងបញ្ជី៣នាក់ចុងក្រោយ ប្រជែងពាន UEFA Men’s Player of the Year

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ កីឡា
Messi, Haaland និង De Bruyne ជាប់ឈ្មោះក្នុងបញ្ជី៣នាក់ចុងក្រោយ ប្រជែងពាន UEFA Men’s Player of the Year Messi, Haaland និង De Bruyne ជាប់ឈ្មោះក្នុងបញ្ជី៣នាក់ចុងក្រោយ ប្រជែងពាន UEFA Men’s Player of the Year

សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA បានប្រកាសពីបេក្ខភាពកីឡាករ៣នាក់ចុងក្រោយ សម្រាប់ពានរង្វាន់ UEFA Men’s Player of the Year ក្នុងនោះមានដូចជា Lionel Messi, Erling Haaland និង Kevin De Bruyne។

កីឡាករ Lionel Messi ដែលធ្លាប់ឈ្នះពានរង្វាន់នេះ ចំនួនពីរដងទៅហើយនោះ នឹងត្រូវប្រជែងជាមួយតារាឆ្នើមវ័យក្មេងដែលកំពុងធ្វើព្យុះភ្លៀងនៅលីគកំពូលអង់គ្លេស កីឡាករ Erling Haaland រួមជាមួយ Key Player របស់ Man City កីឡាករ Kevin de Bruyne សម្រាប់ពានរង្វាន់ UEFA Men’s Player of the Year ឆ្នាំនេះ។

មែនទែនទៅ Erling Haaland និង Kevin de Bruyne បានជួយឲ្យក្រុមមេឃខៀវ Manchester City លើកពានចំនួន៤ ក្នុងមួយរដូវកាល ដូចជា UEFA Super Cup, UEFA Champions League, Premier League និង FA Cup។ Haaland បានឈ្នះស្បែកជើងមាសចំនួនពីរ ទាំងនៅ Champions League និង Premier League ខណៈ Kevin de Bruyne គឺជាតួអង្គសំខាន់បំផុតក្នុងក្រុមរបស់ Pep Guardiola។

ចំណែក Lionel Messi ដែលបានចាកចេញពីអឺរ៉ុប ទៅកាន់ក្លឹប Inter Miami នៅ MLS កាលពីរដូវក្តៅនេះ ហាក់មិនបានជួយអ្វីបានច្រើននោះទេ ពោលគឺបានត្រឹមជួយ PSG ឈ្នះពានរង្វាន់ Ligue 1 និង Trophée des Champions ប៉ុណ្ណោះ កាលពីរដូវកាលមុន ខណៈរូបគេមិនបានឈ្នះពានបុគ្គលអ្វីដូច Halland ឡើយ។

ខាងក្រោមនេះគឺជាកីឡាករ ដែលបានបញ្ចប់នៅក្រោមកីឡាករទាំង៣ខាងលើ ក្នុងនោះ ក៏មាន Kylian Mbappe ផងដែរ៖
៤. İlkay Gündoğan – ១២៩ ពិន្ទុ
៥. Rodri – ១១០ ពិន្ទុ
៦. Kylian Mbappé – ៨២ ពិន្ទុ
៧. Luka Modrić – ៣៣ ពិន្ទុ
៨. Marcelo Brozović – ២០ ពិន្ទុ
៩. Declan Rice – ១៤ ពិន្ទុ
១០. Alexis Mac Allister – ១២ ពិន្ទុ៕

អត្ថបទទាក់ទង