Close

ក្រុមហ៊ុនផលិតអាវុធធំបំផុតរបស់អង់គ្លេសចាយលុយសុទ្ធ៥,៥ពាន់លានដុល្លារទិញអាជីវកម្មមួយនៅអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនផលិតអាវុធធំបំផុតរបស់អង់គ្លេសចាយលុយសុទ្ធ៥,៥ពាន់លានដុល្លារទិញអាជីវកម្មមួយនៅអាមេរិក ក្រុមហ៊ុនផលិតអាវុធធំបំផុតរបស់អង់គ្លេសចាយលុយសុទ្ធ៥,៥ពាន់លានដុល្លារទិញអាជីវកម្មមួយនៅអាមេរិក

បរទេស៖ក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់អាវុធដ៏ធំបំផុតបំផុតរបស់អង់គ្លេស BAE បានឈានទៅដល់ការសម្រេចចិត្តក្នុងការទិញយកអាជីវកម្មរកស៊ីផ្នែកទីអវកាសរបស់ក្រុមហ៊ុន Ball Corporation ដែលជាក្រុមហ៊ុនអាមេរិកក្នុងទឹកប្រាក់ជាលុយសុទ្ធប្រមាណជា៥,៥៥ពាន់លានដុល្លារ។

យោងតាមការប្រកាសដោយ BAE បានបញ្ជាក់ថាកិច្ចព្រមព្រៀងទិញលក់នេះនឹងអាចជួយបន្ថែមប្រាក់ចំណេញប្រចាំឆ្នាំរបស់ក្រុមហ៊ុនទៅដល់២ពាន់លានដុល្លារបន្ថែមទៀតហើយកិច្ចព្រមព្រៀងនេះនឹងត្រូវដំណើរការរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍BAE បានបន្ថែទៀតថា៖ក្រុមហ៊ុន Ball គឺជាក្រុមហ៊ុនដ៏ជោគជ័យមួយក្នុងបច្ចេកវិទ្យាការពារជាតិនិងក៏ដូចជាប្រព័ន្ធរៀបចំបេសកកម្មនៅទីអវកាសផងដែរ។ក្រុមហ៊ុននេះមានសក្តានុពលក្នុងការរីកចម្រើននៅច្រើនវិស័យផ្សេងទៀតក្នុងទីផ្សារសហរដ្ឋអាមេរិកជាពិសេសជាក្រុមហ៊ុនដែលមានទំនាក់ទំនងជាអទិភាពបំផុតជាមួយនឹងសហគមនៃក្រុមទីភ្នាក់ងារសំងាត់របស់អាមេរិកនិងក៏ដូចជាក្រសួងការពារជាតិអាមេរិក។

កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេមើលឃើញថាបានកើតឡើងនៅក្រោយពេលមិនដល់មួយខែផងដែលក្រុមហ៊ុន BAE ទើបតែបានព្យាករណ៍អំពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនដែលនឹងអាចកើនឡើងទៅដល់កម្រិតអតិបរិមាក្នុងឆ្នាំនេះនិងជាពិសេសក្រោយការបញ្ជាទិញយ៉ាងច្រើនពីបណ្តាប្រទេសដែលកំពុងរងឥទ្ធិពលពីជម្លោះនៅអ៊ុយក្រែន។

គួរឲ្យដឹងដែរថា BAE គឺជាអ្នកផលិតអាវុធសំខាន់ៗរបស់ពិភពលោកដូចជាយន្តហោះចម្បាំង Eurofighter Typhoon នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនិងអាវុធយុទ្ធភណ្ឌជាច្រើនប្រភេទទៀតរបស់អង់គ្លេសផងដែរ៕
https://www.rt.com/business/581409-uk-weapons-maker-us-deal/

អត្ថបទទាក់ទង