Close

ភ្នំពេញក្រោន យកឈ្នះក្រុមជើងខ្លាំងឡាវ Young Elephants បន្តឡើងប៉ះ Tampines Rovers របស់សិង្ហបុរី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ កីឡា
ភ្នំពេញក្រោន យកឈ្នះក្រុមជើងខ្លាំងឡាវ Young Elephants បន្តឡើងប៉ះ Tampines Rovers របស់សិង្ហបុរី ភ្នំពេញក្រោន យកឈ្នះក្រុមជើងខ្លាំងឡាវ Young Elephants បន្តឡើងប៉ះ Tampines Rovers របស់សិង្ហបុរី

ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Oleg Starynskyi បានយកឈ្នះម្ចាស់ជើងឯកលីគកំពូលឡាវ គឺក្រុម Young Elephants នៅវគ្គជម្រុះ Preliminary round 2 ក្នុងលទ្ធផល ៣ ទល់នឹង ០ នាកីឡដ្ឋាន Smart RSN នឹងបន្តឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី ដើម្បីដណ្ដើមកៅអីមួយលេងវគ្គ Group Stag។

មែនទែនទៅ ការប្រកួតដ៏ជក់ចិត្តយប់មិញនេះ ត្រូវបានផ្អាកបណ្ដោះអាសន្ន១៥នាទី ចំនួន២លើក ដោយសារភ្លៀងធ្លាក់ខ្លាំងពេក ធ្វើឲ្យទឹកដក់លើទីលាន ពិបាកក្នុងការលេងខ្លាំងមែនទែន។

ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ដោយអាចស៊ុតបញ្ជូលទីចំនួន៣គ្រាប់ ខណៈក្រុមភ្ញៀវមិនអាចបំប៉ោងសំណាញ់ទីរបស់ភ្នំពេញក្រោនបានឡើយ។ ៣គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករបរទេសចំនួន៣រូបផ្សេងគ្នា គឺកីឡាករ Shintaro Shimizu, Yudai Ogawa និងកីឡាករ Andrés Nieto។

តាមរយៈជ័យជំនះដ៏មានសារៈសំខាន់យប់មិញនេះ ក្រុមសឹង្ហក្រហមភ្នំពេញក្រោន បានបន្តកំណត់ត្រា ជាក្រុមកម្ពុជា ទាំងអស់ ដែលឈ្នះក្រុមមកពីប្រទេសឡាវ គ្រប់ពេលក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់កម្រិតទ្វីបអាស៊ី AFC Cup មួយនេះ។

បន្ទាប់ពីឈ្នះនៅវគ្គជម្រុះ Preliminary round 2 នេះ មានន័យថា ភ្នំពេញក្រោន នឹងបន្តឡើងទៅប្រកួតវគ្គ Play-off round ជាមួយនឹងក្រុម Tampines Rovers របស់សិង្ហបុរី ដែលកំពុងអង្គុយចាំ ខណៈការប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្នុងប្រទេសសិង្ហបុរី។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលក្រុមភ្នំពេញក្រោន ចូលប្រកួតត្រឹមវគ្គជម្រុះនេះ ដោយលើកដំបូងក្នុងឆ្នាំ២០១៧ ពេលនោះ ភ្នំពេញក្រោន បានចាញ់ក្រុម Home United (Lion City Sailors FC) ដោយលទ្ធផលជើងទី១ នៅភ្នំពេញ ចាញ់ ៣ទល់៤ និងជើងទី២នៅសិង្ហបុរី បន្តចាញ់ ៣-០៕

អត្ថបទទាក់ទង