Close

AFF U23 Championship 2023 ៖ គ្រូឥណ្ឌូនេស៊ី ថាមកប្រទេសថៃ ដើម្បីលើកពាន មិនមកដើម្បីលំហែអារម្មណ៍ទេ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ កីឡា
AFF U23 Championship 2023 ៖ គ្រូឥណ្ឌូនេស៊ី ថាមកប្រទេសថៃ ដើម្បីលើកពាន មិនមកដើម្បីលំហែអារម្មណ៍ទេ AFF U23 Championship 2023 ៖ គ្រូឥណ្ឌូនេស៊ី ថាមកប្រទេសថៃ ដើម្បីលើកពាន មិនមកដើម្បីលំហែអារម្មណ៍ទេ

គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Shin Tae-yong មានទំនុកចិត្តថា ឥណ្ឌូនេស៊ី  អាចឈ្នះជើងឯកជាមួយ U23 ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2023 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុង Chonburi ប្រទេសថៃ។

បន្ទាប់ពីមានរឿងចម្រូងចម្រាសជាច្រើន ទាក់ទងនឹងបញ្ហាកោះហៅកីឡាករជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២៣ឆ្នាំ ដើម្បីចូលរួមប្រកួតជើងឯក AFF U23 Championship 2023។ ពេលនេះ ឥណ្ឌូនេស៊ី បានទៅដល់ប្រទេសថៃហើយ នឹងបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌ ក្នុងប្រទេសថៃ។

គ្រូបង្វឹក Shin Tae-yong បាននិយាយថា៖«ទោះបីជាយើងមិនមានក្រុមខ្លាំងបំផុត មកកាន់ប្រទេសថៃក៏ដោយ តែ U23 ឥណ្ឌូនេស៊ី នៅតែមានទំនុកចិត្តក្នុងការចូលទៅក្នុងការប្រកួតប្រជែងនេះ។ យើងមិនមកទីនេះ ដើម្បីលំហែអារម្មណ៍ទេ។ កីឡាករ បានហ្វឹកហាត់យ៉ាងខ្លាំង ដោយមានគោលដៅខ្ពស់ក្នុងការឈ្នះជើងឯក»។

លោកបានបន្តថា៖« កម្លាំងបច្ចុប្បន្ននេះ គឺភាគច្រើនជាក្រុម U20 ដែលបង្កើតឡើង ដើម្បីចូលរួមការប្រកួតបាល់ទាត់ពិភពលោក U20 World Cup 2023 ។ ជាអកុសល ខ្ញុំអាចយកចំនួនពាក់កណ្តាលនោះ មកប្រកួតនៅក្នុងការប្រកួតនៅអាស៊ីអាគ្នេយ៍នេះ។ យ៉ាងណាមិញ នេះក៏ជាឱកាសសម្រាប់កីឡាករវ័យក្មេង ដើម្បីបង្ហាញសមត្ថភាព និងរៀនសូត្រពីអ្វីដែលថ្មី»។

កាលពីថ្ងៃទី១៤ ខែសីហា បញ្ជីឈ្មោះកីឡាករ U23 ឥណ្ឌូនេស៊ី ចូលរួមការប្រកួតអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដែលមានកីឡាករ២៣នាក់ ត្រូវបានប្រកាស។ ពួកគេ គឺជាក្រុមក្មេងបំផុតមួយនៅក្នុងការប្រកួតឆ្នាំនេះ ដែលមានអាយុជាមធ្យមត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ក្នុងនោះមានកីឡាករ U21 ចំនួន ៤នាក់ ហើយគ្មាននរណាម្នាក់លេងនៅក្រៅប្រទេសទេ។

គួរកត់សម្គាល់ថា មានតែកីឡាករទាំង ១០នាក់ប៉ុណ្ណោះ ក្នុងចំណោមកីឡាករ ២៣នាក់ ដែលទើបតែបង្កើតប្រវត្តិសាស្ត្រជាមួយនឹងការឈ្នះមេដាយមាសស៊ីហ្គេម លើកទី ៣២ នៅប្រទេសកម្ពុជា។ ក្នុងនោះមានដូចជា Ernando Ari, Muhammad Ferarri, Dewangga, Beckham Putra និង Ramadhan Sananta ជាដើម៕

អត្ថបទទាក់ទង