អ្នកចាំទីដៃទីមួយរបស់ Real Madrid កីឡាករ Thibaut Courtois រងរបួសដាច់សរសៃពួរ(ACL)ត្រូវសម្រាករយៈពេលយូរ
ក្លឹបអធិរាជស Real Madrid កាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសថា អ្នកចាំទីដៃទីមួយរបស់ខ្លួន កីឡាករ Thibaut Courtois នឹងត្រូវសម្រាករយៈពេលយូរ ដោយសារកីឡាកររូបនេះបានរងរបួសដាច់សរសៃពួរ (ACL)។
ក្លិបបានប្រកាសថា នៅក្នុងពេលហ្វឹកហាត់ នៅនៅព្រឹកថ្ងៃព្រហស្បតិ៍ Courtois មានអាការៈមិនស្រួលដោយត្រូវចាកចេញពីទីលានហ្វឹកហាត់ភ្លាមៗ ទាំងទឹកភ្នែកដោយមានការឈឺចាប់យ៉ាងខ្លាំង។
មិនទុកយូរនោះទេ Courtois ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើការពិនិត្យសុខភាព ហើយក៏បានរកឃើញថា កីឡាករសញ្ជាតិបេលហ្សិករូបនេះ បានរងរបួសដាច់សសៃជង្គង់ខាងឆ្វែង( ACL) ។
បេីតាមការបញ្ជាក់របស់ក្លិប Courtois នឹងត្រូវធ្វេីការវះកាត់របួសនេះនៅក្នុងពេលឆាប់ៗ ខាងមុខនេះ ហេីយត្រូវសម្រាករយៈពេលយូរ រហូតដល់ជាសះស្បើយ ១០០ភាគរយ ទេីបអាចត្រលប់មកកាន់ទីលានវិញបាន។
បើតាមការសែត Talk Sports កីឡាករនេះ នឹងត្រលប់មកជួយក្រុមបានវិញ នៅខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ៕