ក្តៅៗ ! Chelsea ប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរពី UEFA
ក្លិបតោខៀវ Chelsea របស់មហាសេដ្ឋីអាមេរិក លោក Tood Boehly អាចនឹងត្រូវពិន័យយ៉ាងធ្ងង់ធ្ងរពីសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA ដោយសាររឿងអាស្រូវនាពេលកន្លងមក របស់ម្ចាស់ក្លិបមុន។
កាសែត The Times ជឿជាក់ថា ប្រតិបត្តិការមិនធម្មតាមួយចំនួនបានកើតឡើង នៅចន្លោះឆ្នាំ ២០១២ និង ២០១៩ នៅពេលដែលមហាសេដ្ឋីរុស្ស៊ី Roman Abramovich នៅកាន់កាប់ក្លិប Chelsea។
របាយការណ៍បាននិយាយថា Chelsea នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្នុងទម្រង់នៃការផាកពិន័យដោយការកាត់ពិន្ទុ និងពិន័យជាប្រាក់ បើទោះបីជាឥឡូវនេះពួកគេ ត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋីអាមេរិក Tood Boehly ក៏ដោយ។ របាយការណ៍បានបង្ហាញថា Chelsea បានបង់ប្រាក់រហូតដល់រាប់លានដុល្លារដល់កីឡាករ ដោយមិនបានចុះក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្លឹប ជាមួយ FA, Premier League និង UEFA។
ជុំវិញបញ្ហានេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បានប្រកាសកាលពីថ្ងៃទី២៨ ខែកក្កដាថា ខ្លួនបានពិន័យ Chelsea ១០ លានអឺរ៉ូ សម្រាប់ “ការបញ្ជូនព័ត៌មានហិរញ្ញវត្ថុមិនពេញលេញ” ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៩។
លោក Abramovich បានចូលកាន់តំណែងនៅ Chelsea ក្នុងឆ្នាំ ២០០៣ ក្នុងតម្លៃ ១៤០លានផោន។ ការវិនិយោគរបស់មហាសេដ្ឋីរុស្ស៊ី បានជួយក្លឹបឈ្នះពាន Premier League ៥ ដង, FA Cup ៥ ដង, ពាន League Cup ៣ ដង, Champions League ២ ដង, Europa League ២ ដង, Community Shields ២ ដង និង UEFA Super Cup ១ ដង៕