ស្ថានទូតចិន៖ ជលផលរបស់កម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅចិន
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ជលផលនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។
ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី«បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិននិងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិនបន្ទាប់ពីចិននិងកម្ពុជាបានចុះហត្ថលេខារួមគេលើ “ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន”។
រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុងដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។
ស្ថានទូតចិន បានឱ្យដឹងដូច្នេះថា ៖«នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនជលផលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ជលផលធម្មជាតិក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅឯរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជលផលនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន»។
រហូតមកដល់ពេលនេះ ជលផលទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបានអនុញ្ញាតិឱ្យនាំចេញទៅកាន់ប្រទេសចិន សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយចិន នេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន៕