លទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១បានបង្ហាញហើយ
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League បានបញ្ចប់សប្ដាហ៍ទីមួយហើយ ដោយក្នុងនោះគេសង្កេតឃើញថា មានគ្រាប់បាល់កើតឡើងរហូតដល់ ១៧គ្រាប់។
ការប្រកួតកាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា៖
-ព្រៃវែង អេហ្វស៊ី ៤-៥ ណាហ្គាវើលដ៍
-វិសាខា ២-០ គីរីវង្សសុខសែនជ័យ។
ការប្រកួតកាលពីថ្ងៃ អាទិត្យ ទី៦ ខែសីហា៖
-កងយោធពលខេមរភូមិន្ទ ០-២ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ២-១ បឹងកេត
– អាយ អេស អាយ ដង្កោសែនជ័យ ១-០ អង្គរថាយហ្គឺរ ។
សម្រាប់ការប្រកួតនៅសប្ដាហ៍ដំបូងនេះ មានចំនួនអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានសរុបចំនួន ១០,៦១២នាក់ ក្នុងនោះការប្រកួតដែលមានអ្នកទស្សនាច្រើនជាងគេ បានទៅលើការប្រកួតរវាងក្រុម ភ្នំពេញក្រោន ជាមួយ បឹងកេត មានចំនួន ៥,០៧៨នាក់៕