ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជានឹងត្រលប់មកវិញនៅថ្ងៃស្អែកនេះហើយ
(បាល់ទាត់)៖ បន្ទាប់ពីសម្រាក់ជាច្រើនខែ ពេលនេះ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League បានត្រលប់មកវិញហើយ នៅចុងសប្ដាហ៍នេះ ខណៈឆ្នាំនេះ មានក្រុមចូលរួមរហូតដល់១០ក្រុម។
ក្រុមដែលនឹងចូលមកប្រកួតប្រជែងក្នុងឆ្នាំនេះ មានដូចជា៖ ភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជ្យស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៍, Tiffy Army, អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ, អាយ អេស អាយ ដង្កោសែនជ័យ និងក្លិបព្រៃវែង។
សម្រាប់ថ្ងៃប្រកួតបើកឆាក ដែលនឹងធ្វើឡើងនៅស្អែកនេះ ពោលគឺនៅថ្ងៃ សៅរ៍ ទី០៥ ខែសីហានេះ មានការប្រកួតចំនួនពីរគូ ដែលជាការប៉ះគ្នារវាង៖
-ក្រុម ព្រៃវែង អេហ្វស៊ី ជាមួយ ណាហ្គាវើលដ៍
-ក្រុមសេះមាសវិសាខា ជាមួយ គីរីវង់សុខសែនជ័យ។
នៅថ្ងៃ អាទិត្យ ទី០៦ ខែសីហា មានការប្រកួតចំនួន៣គូ ដែលរួមមាន៖
-Tiffy Army FC ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ប្រកួតជាមួយ បឹងកេត
-អាយ អេស អាយ ដង្កោសែនជ័យ ប្រកួតជាមួយ អង្គរថាយហ្គឺរ។
គួរបញ្ជាក់ថា កាលពីរដូវកាលមុខ មានក្រុមចូលរួមតែ៨ក្រុមប៉ុណ្ណោះ ហើយក្លិបសឹងក្រហមភ្នំពេញក្រោន គឺជាម្ចាស់ជើងឯក ខណៈក្លិបសេះមាសវិសាខា ជាជើងឯករងស្របពេលដែលស្វាយរៀង ឈរនៅលេខ៣៕