Close

រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចចេញអនុក្រឹត្យបង្កើតតំបន់បេតិកណ្ឌធម្មជាតិនគរភ្នំឈើកាច់បាភ្នំ ដែលមានទំហំសរុប ជាង ១៥៥ ហិកតា  និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

សេចក្តីសម្រេចដែលចចុះហត្ថលេខា ដោយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៣ ខែសីហា បញ្ជាក់ថា ទីតាំងដីកន្លែងខាងលើនេះ មានឈ្មោះ និងទំហំផ្ទៃដីដូចជា ភ្នំបាភ្នំ មានផ្ទៃដីទំហំជសង ១០១ ហិកតា ។ ប្រាសាទអង្គច័ន្ទ មានផ្ទៃដីទំហំ០,៦៣៨៥ហិកតា។ វត្តវិហាគុហ៍ មានផ្ទៃដីទំហំ១,៣៦៤២ហិកតា។ វត្តវិហារធំ មានផ្ទៃដីទំហំជាង ៣ហិកតា។ ស្រៈបិទបាយ មានផ្ទៃដីទំហំជាង ៨ ហិកតា។ អ្នកតាមេសរ មានផ្ទៃដីទំហំជាង ៧៨អស។ ស្រះស្រង់ មានផ្ទៃដីទំហំ ១ហិកតាកន្លះ។  ភ្នំវត្តកំពូលភ្នំឈើកាច់ មានផ្ទៃដីទំហំជាង ២ហិកតាកន្លះ និង មណ្ឌលមុននីស្ថានបសភ្លឺតូច មានផ្ទៃដីទំហំជាង ៥ហិកតាកន្លះ។

អនុក្រឹត្យនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន “នគរភ្នំ” ដែលជាទឹកដីដំំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។
ការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងារនៃតំបន់នេះ ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើ ដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងប្រវត្តិសាស្រ្តដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ និងបេតិកភណ្ឌ។

ផ្តល់សេវាកម្មធម្មជាតិនិងបេតិកភណ្ឌវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចំណែកដល់ ការគ្រប់គ្រង ការថែរក្សា ការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌ វប្បធម៌ឱ្យធនគង់វង្ស។
បើតាមអនុក្រឹត្យនេះ  ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង និងសហគមន៍មូលដ្ឋាន ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបាន គង់វង្ស ស្របតាមច្បាប់ និងលិខិតតបទដ្ឋានគតិយុត្តជាធរមាន ។

ជាមួយគ្នានេះ រដ្ឋបាវខេត្តព្រៃវែង ត្រូវបង្កើតក្រុមកន្ត្រៃ ដោយការចូលរួមពីមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែរមានមន្ទីរស្ថាន និងបីនៃប្បធម៌និងរីពិត្រសិល្បៈ ជាលេខាធិការដ្ឋាន។

ក្រុមការងារអចិន្ត្រៃយ៍មានតួនាទីដឹកនាំ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌធម្មជាតិ និង កំណត់ទីតាំងពឹកភណ្ឌវប្បធម៌ប្រវដ្តីសស្ត្រ នគរភ្នំកប់បាភ្នំ ស្របតាមច្បាប់នឹងនិងបទដ្ឋានគតិយុត្ត ជាលមាន។ រដ្ឋបាលខេត្តព្រៃវែងត្រូវរៀបចំគម្រោងថវិកាសម្រាប់ដំណើរការបស់ ក្រុមការងារអចិន្ត្រៃយ៍ក្នុង កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត៕

អត្ថបទទាក់ទង