Close

៨ខែឆ្នាំនេះ កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន ទីផ្សារចិនប្រមូលទិញច្រើនជាងគេ

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
៨ខែឆ្នាំនេះ កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន ទីផ្សារចិនប្រមូលទិញច្រើនជាងគេ ៨ខែឆ្នាំនេះ កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន ទីផ្សារចិនប្រមូលទិញច្រើនជាងគេ

ភ្នំពេញ ៖ ប្រទេសចិនគឺជាគោលដៅ និងទីផ្សារនាំចេញផ្លែចេកស្រស់ធំជាងគេរបស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ។ ការនាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង២១ម៉ឺន កើនឡើង២៧.៧០%។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា រយៈពេល៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួ​ន ២១០ ៨០៦.៣០តោន កើនឡើង២៧.៧០%។ រីឯការនាំចេញចេកក្នុងរយៈពេល ១ខែសីហា មានចំនួន ៣៦ ៥៧៣តោន។

៨ខែឆ្នាំនេះ កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន ទីផ្សារចិនប្រមូលទិញច្រើនជាងគេ

កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន២៦ម៉ឺនតោន ក្នុងនោះ ២៥ម៉ឺនតោន ស្មើនឹង៩៥% ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែល៥%ផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី។

​កម្ពុជាមានផ្ទៃដីដាំចេកអំបូងលឿងចំនួន ២១ពាន់ហិកតា និងផ្ទៃដីប្រមូលផលចំនួន ១៥ពាន់ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤០ម៉ឺនតោន ជាមួយនឹងទិន្នផលជាមធ្យម ២៥តោន/ហិកតា។

បច្ចុប្បន្នចម្ការចេកចំនួន២៤ និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់ចំនួន៣៦ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ការនាំចេញផ្លែចេកស្រស់ទៅកាន់ ប្រទេសចិន​៕

៨ខែឆ្នាំនេះ កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន ទីផ្សារចិនប្រមូលទិញច្រើនជាងគេ