Close

លោក Obama ព្រមានបក្សប្រជាធិបតេយ្យមិនត្រូវមើលងាយកម្លាំងនយោបាយរបស់លោក Trump នោះឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Obama ព្រមានបក្សប្រជាធិបតេយ្យមិនត្រូវមើលងាយកម្លាំងនយោបាយរបស់លោក Trump នោះឡើយ លោក Obama ព្រមានបក្សប្រជាធិបតេយ្យមិនត្រូវមើលងាយកម្លាំងនយោបាយរបស់លោក Trump នោះឡើយ

បរទេស ៖ អតីតប្រធានាធិបតីអាមេរិកដ៏មានប្រជាប្រិយលោក Barak Obama ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា បានធ្វើការព្រមានលោក Joe Biden ដែលនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាណត្តិថ្មីសម្រាប់បក្សប្រជាធិបតេយ្យថា លោក Donald Trump នឹងក្លាយជាគូប្រជែងដ៏តានតឹងបំផុតមួយនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះ។

កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍បានចេញផ្សាយថា លោក Obama បានធ្វើ​ការ​ព្រមាន​របស់​លោក​ប្រឆាំង​នឹង​ការ​មើល​ស្រាលទាំងឡាយដោយសមាជិកបក្សប្រជាធិបតេយ្យទៅលើ​លោក Trump ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​អាហារ​ថ្ងៃ​ត្រង់ជាលក្ខណៈ​ឯកជន​នៅ​សេតវិមាន​ជាមួយ​លោក​ប្រធានាធិបតី Biden តាំងតែពីខែ​មិថុនា។

ប្រភពដដែលបានបន្តទៀតថា ទោះបីជាលោក Obama នៅតែបន្តគាំទ្រលោក Joe Biden ចំពោះការប្រកួតប្រជែងនៅអាណត្តិថ្មីក្តី ប៉ុន្តែលោកបានសំដែងនូវក្តីព្រួយបារម្ភអំពីកម្លាំងនយោបាយដ៏ខ្លាំងក្លារបស់លោក Donald Trump ផងដែរ។

ក្នុងចំណោមភាពខ្លាំងដែលលោក Trump កំពុងបង្ហាញនោះរួមទាំងភាពគាំទ្រដ៏ស្មោះស្ម័គ្រនៃអ្នកគាំទ្រព្រមទាំងបណ្តាញសារព័ត៌មានបែបអភិរក្សនិយមដែលគាំទ្រពីក្រោយ ក៏ដូចជាបញ្ហានៃការបែងចែកនយោបាយនៅក្នុងប្រទេសបច្ចុប្បន្នផង។

គួរឲ្យដឹងដែរថា លោក Donald Trump ដែលជាអ្នកទទួលតំណែងជាប្រធានាធិបតីពីក្រោយលោក Barak Obama កាលពីឆ្នាំ២០១៧នោះបានបរាជ័យចាញ់លោក Joe Biden នៅឆ្នាំ២០២០ ប៉ុន្តែការវិលត្រឡប់មកសាជាថ្មីនេះលោកកំពុងមានសន្ទុះខ្លាំងដាច់គេនៅបក្សសាធារណៈធៀបទៅនឹងបេក្ខភាពប្រធានាធិបតីផ្សេងៗទៀតសម្រាប់ការប្រកួតប្រជែងឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទទាក់ទង