Close

ការបញ្ចូនមន្ត្រីរាជការទៅសិក្សានៅក្រៅប្រទេស ជាផ្នែកមួយនៃការពង្រឹងស្ថាប័នរដ្ឋឱ្យកាន់តែ ប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ការបញ្ចូនមន្ត្រីរាជការទៅសិក្សានៅក្រៅប្រទេស ជាផ្នែកមួយនៃការពង្រឹងស្ថាប័នរដ្ឋឱ្យកាន់តែ ប្រសើរ ការបញ្ចូនមន្ត្រីរាជការទៅសិក្សានៅក្រៅប្រទេស ជាផ្នែកមួយនៃការពង្រឹងស្ថាប័នរដ្ឋឱ្យកាន់តែ ប្រសើរ

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ កម្ពុជាមានរឿងជាច្រើនដែលត្រូវរៀនចេញពីប្រទេសដែលមានការអភិវឌ្ឍទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។ ការរៀនចេញពីបទពិសោធន៍ជោគជ័យរបស់ ប្រទេសណាមួយ ក៏ជាវិធីដ៏សមស្របមួយសម្រាប់កម្ពុជា។

ដោយឡែក តាមរយៈទំនាក់ទំនងកន្លងមក រដ្ឋាភិបាលនៃប្រទេសជប៉ុនបានផ្ដល់នូវអាហារូបករណ៍ជូននិស្សិតកម្ពុជាសម្រាប់ទៅសិក្សា។ សម្រាប់តែស្ថាប័នរដ្ឋ និយាយដោយឡែក រដ្ឋាភិបាលជប៉ុន បានយោគយល់ ផ្ដល់ការបណ្ដុះបណ្ដាលដល់មន្ត្រីរាជការប្រមាណជាជាង២០ឆ្នាំមកហើយ។

ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានបញ្ចូននិស្សិតដែលសុទ្ធសឹងតែជាមន្ត្រីរាជការ ដែលកំពុងធ្វើការនៅតាមក្រសួងនានាប្រមាណជាង ៥០០នាក់ហើយ ឱ្យទៅសិក្សារៀនសូត្រពី​ការអនុវត្តជាក់ស្ដែងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរឹងមុំា។

ដោយឡែក សម្រាប់ឆ្នាំនេះ ក្រសួងការងារបានបញ្ចូននិស្សិតចំនួន២៤នាក់ ដែលពួកគេគឺជាមន្ត្រី រាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន១៤ស្ថាប័ន។ ការបញ្ចូននិស្សិតកម្ពុជាទៅនាពេល នេះដែរគឺក្នុងគោលបំណងឱ្យពួកគេទៅទទួលយកការបណ្ដុះបណ្ដាលលើជំនាញ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជាជប៉ុន ការអភិវឌ្ឍសមត្ថិភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍន៍ និងបង្កើតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានមានប្រសាសន៍ថា កម្មវិធីអាហាររូបករណ៍សម្រាប់​មន្ត្រីរាជការណ៍កម្ពុជានេះ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុ ជាក្នុងការខិតខំពង្រឹងកិច្ចសហ​ប្រតិបត្តិការ​ជាមួយភាគីជប៉ុនដើម្បីលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍន៍ធនធានមនុស្ស។

ដូច្នេះហើយ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា និស្សិតកម្ពុជានឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាស​មួយនេះជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល។

ម្យ៉ាងទៀត ឯកឧត្តមក៏បានលើកទឹកចិត្តដល់សិស្ស និស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ ទៅក្រៅប្រទេសឱ្យជួយលើកស្ទួយកិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គី​ជាមួយគ្នា ពិសេសខិតខំរៀន ដើម្បីយកចំណេះមកអភិវឌ្ឍន៍កម្ពុជាវិញប្រកបដោយប្រសិទ្ធិភាព៕

អត្ថបទទាក់ទង