Close

អេមហួស ! Messi  ស៊ុត ៥គ្រាប់ក្នុងការបង្ហាញខ្លួន៣ ប្រកួតដំបូងជាមួយ Inter Miami

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ កីឡា
អេមហួស ! Messi  ស៊ុត ៥គ្រាប់ក្នុងការបង្ហាញខ្លួន៣ ប្រកួតដំបូងជាមួយ Inter Miami អេមហួស ! Messi  ស៊ុត ៥គ្រាប់ក្នុងការបង្ហាញខ្លួន៣ ប្រកួតដំបូងជាមួយ Inter Miami

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន កីឡាករ Leo Messi បានបន្តធ្វើព្យុះភ្លៀងជាមួយ Inter Miami ដោយកាលពីថ្ងៃពុធ Messi បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ ជួយក្រុមរបស់គាត់យកឈ្នះក្រុម Orlando City ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Leagues Cup នៅសហរតដ្ឋអាមមេរិក។

ការប្រកួតព្រឹកមិញនេះ Messi បានស៊ុតបញ្ជូលមួយគ្រាប់ ជួយឲ្យម្ចាស់ផ្ទះ Miami នាំមុខក្រុមភ្ញៀវមុន នៅនាទីទី៧ បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Robert Taylor ធ្វើឲ្យអ្នកគាំទ្រស្រែកហោរំពងពេញកីឡដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ សម្លេងហោប្រែជាស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីកីឡាករ Cesar Araujo បានតាមស្មើមកវិញឲ្យក្រុមភ្ញៀវនៅ ១០នាទីក្រោយមក ពោលគឺនៅនាទី១៧។ ក្រុមទាំងពីរនៅតែបន្តដាក់សម្ពាធទៅវិញទៅមក ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ ចប់តង់ទីមួយ Inter Miami ១-១  Orlando City។

លុះចូលដល់តង់ទីពីរ Messi មានឱកាសស៊ុតបាល់ប៉េណាល់ទី ប៉ុន្តែរូបគេបានបង្វែរទៅមិត្តរួមក្រុមរបស់គាត់ Josef Martinez ស៊ុតវិញ ហើយ Martinez ជួយឲ្យម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវជាថ្មី ក្នុងលទ្ធផល ២-១។ ចូលដល់នាទី៧២ Messi រកបានគ្រាប់បាល់ទី២ ក្នុងការប្រកួតនេះ បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងស្អាតពី Josef Martinez ហើយចប់ការប្រកួត ៩០នាទី Inter Miami ៣-១ Orlando City។

គួរបញ្ជាក់ថា គិតត្រឹម៣ប្រកួតដំបូងនេះ កីឡាករវ័យ ៣៦ឆ្នាំរូបនេះ រកបាន ៥គ្រាប់ និងបញ្ជូលបាល់ឲ្យមិត្តិរួមក្រុមស៊ុតមួយគ្រាប់ហើយ សម្រាប់ Miami៕

អត្ថបទទាក់ទង