ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកម្នាក់ចំណេញបានមួយខែជាង២លានរៀល ពីការប្រើប្រាស់អគ្គិសនីអនុគ្រោះរបស់រដ្ឋាភិបាល
គោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ជាគោលនយោបាយរបស់រាជ រដ្ឋាភិបាលសម្រាប់ជំរុញវិស័យកសិកម្ម និងបានដាក់ចេញកាលពីឆ្នាំ ២០១៦។ យ៉ាងណាមិញ គោលនយោបាយនេះ ត្រូវបានអនុវត្តពេញលេញចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន។
តាមរយៈគោលនយោបាយនេះ កសិករអាចទទួលបានការអនុគ្រោះលើថ្លៃអគ្គិសនីប្រមាណជា ៤០% ធៀបទៅនឹងថ្លៃអគ្គីសនីទូទៅ។ ថ្លៃអគ្គិសនីទូទៅដែលមានតម្លៃ ៧៣០រៀលក្នុងមួយគីឡូ វ៉ាត់ម៉ោង នឹងត្រូវបញ្ចុះមកនៅត្រឹម ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ កសិករជាច្រើនគ្រួសារបានចុះឈ្មោះចូលប្រើប្រាស់គម្រោងអគ្គិសនីអនុ គ្រោះរបស់រាជរដ្ឋាភិបាល ដែលគម្រោងនេះបានកាត់បន្ថយថ្លៃដើមធ្វើកសិកម្មរបស់ពួកគេបាន មួយផ្នែកធំ។
លោក ទៀ ហេងហួរ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាអ្នកប្រើប្រាស់គម្រោង អគ្គិសនីអនុគ្រោះបានឱ្យដឹងថា លោកបានចាប់ផ្ដើមស្គាល់ និងប្រើប្រាស់គម្រោងខាងលើអស់រយៈ ពេល៦ ទៅ៧ខែហើយ។
រីឯការកសិដ្ឋានរបស់លោកវិញ គឺមានវត្តមានប្រមាណជា១០ឆ្នាំមកហើយ ដែលរាប់ចាប់តាំងពី បង្កើតកសិដ្ឋានមក លោកប្រើប្រាស់អគ្គីសនីក្នុងតម្លៃទូទៅ និងទើបតែបានសាកល្បងប្រើប្រាស់ គម្រោងថ្មីនាដើមឆ្នាំ ២០២៣ប៉ុណ្ណោះ។
បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក CP រូបនេះ បានឱ្យដឹងទៀតថា លោកមានជ្រូកចំនួន៤រោងធំៗ ដែលសង់នៅលើផ្ទៃដី៣ហិកតា និងត្រូវការភ្លើងអគ្គិសនីសម្រាប់ដំណើរការក្នុងរោង ២៤ម៉ោង លើ២៤ម៉ោងតែម្ដង។
លោក ទៀ ហេងហួរ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវប្រើខ្លាំងជាងគេគឺ អំពូលភ្លើង ព្រោះត្រូវបំភ្លឺរោងពេញមួយថ្ងៃ ក្រៅពីហ្នឹងខ្ញុំប្រើលើម៉ាស៊ីនបូមចំណី ម៉ាស៊ីនបូមទឹក និងកង្ហារ នៅក្នុងរោង។»
ក្នុងការប្រើប្រាស់ទាំងនេះ លោកចាំបាច់ត្រូវចំណាយលើថ្លៃអគ្គិសនីជាច្រើន ដោយជារួមក្នុងមួយខែលោកត្រូវចំណាយខ្ទង់៧លានរៀលសម្រាប់ថ្លៃភ្លើង។
កសិករចិញ្ចឹមជ្រូកដដែលនេះបានឱ្យដឹងដែរថា៖ «ប្រមាណជា ៦ ៧ខែនេះ គ្រាន់តែថ្លៃភ្លើង ខ្ញុំអាចចំណេញបានប្រហែលជា២០លានរៀល អីចឹងទៅធ្វើឱ្យការចំណាយថ្លៃដើមយើងទាបជាង រាល់ឆ្នាំ។»
សម្រាប់លោក បើទោះជាគោលការណ៍អនុគ្រោះថ្លៃភ្លើងអគ្គីសនីរបស់រដ្ឋ សម្រេចអនុគ្រោះតែក្នុងលក្ខខណ្ឌប្រើប្រាស់នៅពេលយប់ (ម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក) ប៉ុន្តែវាបានជួយសម្រាលការចំ ណាយរបស់លោកបានច្រើន។ ម្យ៉ាងទៀត ប្រភេទកសិកម្មដែលលោកធ្វើ ជាប្រភេទកសិកម្មដែល ទាមទារឱ្យប្រើភ្លើងអគ្គិសនីដោយមិនគិតយប់ថ្ងៃ ហេតុនេះទោះបីជាយ៉ាងណាក៏លោកនៅតែទទួល បានផលចំណេញ។
រីឯនិតិវិធីក្នុងការស្នើសុំប្រើប្រាស់គម្រោងអនុគ្រោះនេះទៀតសោត ក៏មិនភាពលំបាកស្មុគស្មាញអ្វីដែរ ដោយគ្រាន់តែសរសេរពាក្យស្នើសុំទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់ប៉ុណ្ណោះ។ ក្រៅពីនោះ ក្រុមការងារវាយតម្លៃ គេនឹងចុះពិនិត្យដល់ទីតាំងដើម្បីមើលអំពីគោលបំណងនៃការប្រើ ប្រាស់ភ្លើងអគ្គីសនី ហើយប្រសិនបើការប្រើប្រាស់ស្ថិតក្នុងក្របខណ្ឌកសិកម្មពិតមែន កសិករនឹង ទទួលបានការអនុគ្រោះភ្លាមៗតែម្ដង៕