Close

Man Utd ក្លាយជាក្លិបដែលមានការឧបត្ថម្ភអាវថ្លៃបំផុតនៅ Premier League

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ កីឡា
Man Utd ក្លាយជាក្លិបដែលមានការឧបត្ថម្ភអាវថ្លៃបំផុតនៅ Premier League Man Utd ក្លាយជាក្លិបដែលមានការឧបត្ថម្ភអាវថ្លៃបំផុតនៅ Premier League

នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ម្សិលមិញនេះ គេហទំព័រ Man Utd បានបញ្ជាក់ថា៖ “Adidas និង Manchester United Football Club មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការបន្តភាពជាដៃគូដ៏សំខាន់ និងគួរឱ្យរំភើបបំផុតមួយនៅក្នុងពិភពកីឡាដែលធ្វើឲ្យ Man Utd ក្លាយជាក្លិបដែលមានការឧបត្ថម្ភអាវថ្លៃបំផុតនៅ Premier League។

ការសែត Reuters បានរាយការណ៍ថា ក្លិបបិសាចក្រហម Manchester United បានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈផ្លូវការ Adidas សម្រាប់រយៈពេល ១០ឆ្នាំទៀត។ តាមរយៈកុងត្រាថ្មីនេះ Man Utd នឹងទទួលបានលុយអប្បបរមាចំនួន ១.១៦ ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងថ្មី នឹងបន្តទំនាក់ទំនងរវាងក្លិប និងក្រុមហ៊ុន រហូតដល់ខែ មិថុនា ឆ្នាំ២០៣៥។ ដូច្នេះហើយ Man Utd អាចយកលុយដាក់ហោប៉ៅយ៉ាងហោចណាស់ ៩០ លានផោន ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ស្ថិតិពីទស្សនាវដ្ដី Forbes បានបង្ហាញថា នេះគឺជាកិច្ចព្រមព្រៀងថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រ Premier League។

យ៉ាងណាក៏ដោយ មុនពេល Man Utd ប្រកាសកុងត្រាថ្មី ពួកគេរួមជាមួយនឹង Liverpool គឺជាក្រុមតែពីរគត់ដែលមានកិច្ចសន្យាឧបត្ថម្ភអាវច្រើនជាងគេក្នុង Premier League ដែលមានតម្លៃ ៧៦លានផោនក្នុងមួយឆ្នាំ ឬស្មើនឹង ១.០១ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ។

គួរបញ្ជាក់ថា នៅ Premier League ក្លិបមេឃខៀវ Man City មានកិច្ចសន្យាឧបត្ថម្ភអាវច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពី Man Utd និង Liverpool ។ ចំណែកតោខៀវ Chelsea ឈរនៅលេខ៤ និងកាំភ្លើងធំ Arsenal ឈរនៅលេខ៥៕

អត្ថបទទាក់ទង