Close

ក្រុមហ៊ុន ផលិតរថយន្ត Ford កាត់បន្ថយបុគ្គលិកជាច្រើននាក់នៅតំបន់អឺរ៉ុប

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន ផលិតរថយន្ត Ford កាត់បន្ថយបុគ្គលិកជាច្រើននាក់នៅតំបន់អឺរ៉ុប ក្រុមហ៊ុន ផលិតរថយន្ត Ford កាត់បន្ថយបុគ្គលិកជាច្រើននាក់នៅតំបន់អឺរ៉ុប

បរទេស : ក្រុមហ៊ុនរថយន្តដ៏ល្បីឈ្មោះរបស់អាមេរិក Ford គ្រោងនឹងកាត់បន្ថយបុគ្គលិកប្រមាណ ៣, ២០០នាក់នៅទូទាំងទ្វីបអឺរ៉ុប និងផ្លាស់ប្តូរការងារអភិវឌ្ឍន៍ផលិតផលមួយចំនួនទៅកាន់សហរដ្ឋអាមេរិកវិញ ដោយសារបញ្ហាមួយចំនួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ការកើនឡើងនៃថ្លៃដើមសម្រាប់សម្ភារអាគុយរថយន្តអគ្គិសនី និងការផ្គត់ផ្គង់យឺតយ៉ាវ ព្រមទាំងសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបកំពុងដាក់សម្ពាធលើក្រុមហ៊ុន ផលិតរថយន្តឱ្យកាត់បន្ថយការចំណាយ បានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តសម្រចចិត្តកាត់បន្ថយការចំណាយ ក្នុងនោះការកាត់បន្ថយបុគ្គលិកគឺជាជម្រើសដ៏ល្អបំផុត។

ក្រុមអ្នកវិភាគបាននិយាយថា សង្រ្គាមតម្លៃរថយន្តអគ្គិសនី បានចាប់ផ្តើមទទួលរងសម្ពាធកាន់តែខ្លាំងនៅដើមខែនេះ បន្ទាប់ពីក្រុមហ៊ុន Tesla បានចាប់ផ្ដើមបញ្ចុះតម្លៃរថយន្ត។

កាលពីឆ្នាំមុន ក្រុមហ៊ុន Ford បានប្រកាសវិនិយោគ ២ពាន់លានដុល្លារ ដើម្បីពង្រីកការផលិតនៅតំបន់អឺរ៉ុប និងបានបង្កើនកម្លាំងពលកម្ម ដើម្បីជំរុញការផលិតរថយន្តអគ្គិសនី៕

អត្ថបទទាក់ទង