Close

ញ៉ាក់សាច់ ! ក្លិបអ្នកមានរបស់អារ៉ាប៊ីសាអូឌីត ហ៊ានជះលុយ ៣៣៣លានដុល្លារ ដេញថ្លៃយក Mbappe ពី PSG

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ញ៉ាក់សាច់ ! ក្លិបអ្នកមានរបស់អារ៉ាប៊ីសាអូឌីត ហ៊ានជះលុយ ៣៣៣លានដុល្លារ ដេញថ្លៃយក Mbappe ពី PSG ញ៉ាក់សាច់ ! ក្លិបអ្នកមានរបស់អារ៉ាប៊ីសាអូឌីត ហ៊ានជះលុយ ៣៣៣លានដុល្លារ ដេញថ្លៃយក Mbappe ពី PSG

ក្លឹបយក្សបារាំង Paris Saint-Germai បានទទួលការដេញថ្លៃជាកំណត់ត្រាពិភពលោក ចំនួន ៣០០ លានអឺរ៉ូ (៣៣៣ លានដុល្លារអាមេរិក) សម្រាប់ Kylian Mbappe ពីក្លិបអារ៉ាប៊ីសាអូឌីត Al Hilal ដែលជាប្រភពជិតស្និទ្ធនឹងការចរចា បានប្រាប់ AFP កាលពីថ្ងៃចន្ទ។

ប្រភពបាននិយាយថា Al Hilal បានដាក់សំណើជាផ្លូវការមកកាន់ PSG ប៉ុន្តែការផ្ទេរបែបនេះអាចធ្វើឡើងបាន លុះត្រាតែមានការយល់ព្រមពី Mbappe ខណៈរូបគេ មិនដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅលីកអារ៉ាប៊ីសាអូឌីត នោះឡើយ។

កាលពីពេលថ្មីៗនេះ Mbappe បដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មី ជាមួយ PSG នោះទេ ខណៈកិច្ចសន្យារបស់គាត់ជាមួយ PSG នឹងផុតកំណត់នៅឆ្នាំក្រោយ។ ប៉ុន្តែ PSG មិនចង់ឲ្យកីឡាករវ័យ ២៤ឆ្នាំរូបនេះ ចាកចេញពីក្លិប ដោយគ្មានតម្លៃខ្លួនឡើយ។

ការប្រឈមមុខដាក់គ្នារវាង Mbappe និងក្លឹបបារាំង បានឈានដល់កម្រិតកំពូលថ្មីមួយ នៅចុងសប្តាហ៍មុន នៅពេលដែលពួកគេបានទម្លាក់គាត់ចេញពីក្រុមរបស់ពួកគេ ទៅលេង Pre-Season ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ មានការលើកឡើងថា Mbappe នឹងមិនត្រូវបានលេងពេញមួយឆ្នាំ ប្រសិនបើគាត់បរាជ័យក្នុងការស្វែងរកដំណោះស្រាយជាមួយ PSG។

មែនទែនទៅ ក្លិបអធិរាជស Real Madrid ត្រូវបានរំពឹងយ៉ាងមុតមាំថា បាននឹងកំពុងនាំមុខគេក្នុងការនាំយក Mbappe ទៅកាន់ទឹកដីអេស្ប៉ាញ ខណៈក្រុមដែលបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេមាន Manchester United, Inter Milan, Barcelona, Tottenham។

គួរបញ្ជាក់ថា Al Hilal ដែលមានមូលដ្ឋាននៅទីក្រុង Riyadh គឺជាក្លឹបមួយ ក្នុងចំណោមក្លឹបមួយចំនួនដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF)។ ពួកគេបានចុះហត្ថលេខាលើខ្សែការពារកណ្តាល Kalidou Koulibaly រួចហើយពី Chelsea និង Ruben Neves ពី Wolves នៅរដូវក្តៅនេះ៕


អត្ថបទទាក់ទង