Close

ប្រវត្តិសាស្ត្រថ្មី ! សំបុត្រជាង ១.៥ លានសំបុត្រ ត្រូវបានលក់នៅ FIFA Women’s World Cup 2023 នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ប្រវត្តិសាស្ត្រថ្មី ! សំបុត្រជាង ១.៥ លានសំបុត្រ ត្រូវបានលក់នៅ FIFA Women’s World Cup 2023 នេះ ប្រវត្តិសាស្ត្រថ្មី ! សំបុត្រជាង ១.៥ លានសំបុត្រ ត្រូវបានលក់នៅ FIFA Women’s World Cup 2023 នេះ

(បាល់ទាត់)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញថា សំបុត្រទស្សនាការប្រកួតបាល់ទាត់សរុបជាង ១.៥ លានសំបុត្រត្រូវបានលក់អស់នៅក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ខណៈនេះ ជាឆ្នាំដែលលក់សំបុត្របានច្រើនជាងគេបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

FIFA បានធ្វើការប្រកាសកាលពីយប់ថ្ងៃចន្ទ ដោយបំបែកកំណត់ត្រាចាស់ និងចាយពេលមិនដល់មួយសប្តាហ៍ផង។ ស្ត្រីម្នាក់មកពីប្រទេសនូវែលសេឡង់ Maria Strong បានទិញសំបុត្រទី ១,៥០០,០០០ សម្រាប់គ្រួសាររបស់នាង ចូលរួមទស្សនាការប្រកួត និងដើម្បីអបអរខួបកំណើតគម្រប់ ១២ឆ្នាំរបស់កូនប្រុសនាង។

សម្រាប់ការប្រកួតដែលមានអ្នកចូលរួមច្រើនជាងគេ រហូតមកដល់ពេលនេះ គឺការប្រកួតអូស្រ្តាលី ជាមួយ អៀរឡង់ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ។ ការប្រកួតនេះបានបំបែកឯតទគ្គកម្ម សម្រាប់ការប្រកួតបាល់ទាត់នារីដែលមានអ្នកចូលរួមទស្សនាផ្ទាល់ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។
ជាមួយគ្នានេះ ការប្រកួតបើកឆាកដែលធ្វើឡើងក្នុងប្រទេសនូវែលសេឡង់ ក៏បានបំបែកកំណត់ត្រាក្នុងស្រុកផងដែរ។

យោងតាម Football Australia បានឲ្យដឹងថា អូស្ត្រាលីតែមួយប៉ុណ្ណោះ បានលក់សំបុត្រជាង ១.១ លានសំបុត្រ ។

លោក James Johnson នាយកប្រតិបត្តិនៃ Football Australia បាននិយាយថា ការកើនឡើងនៃការលក់សំបុត្រគឺជាការឆ្លុះបញ្ចាំងពីការគាំទ្រដ៏លើសលប់ និងការសាទរចំពោះកីឡាបាល់ទាត់របស់ស្ត្រីនៅក្នុងតំបន់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Women World Cup 2023 ត្រូវបានរៀបចំឡើងដោយប្រទេសចំនួនពីរគឺ អូស្រ្តាលី និង នូវែលសេឡង់។ វាត្រូវបានប្រារព្ធឡើងពីថ្ងៃ ២០ កក្កដា រហូតដល់ថ្ងៃទី ២០ ខែសីហា៕


អត្ថបទទាក់ទង