Close

ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន

ភ្នំពេញ៖ ឆមាសទី១ នៃឆ្នាំ២០២៣ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក។ នេះ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ ។

រាបាយការណ៍នេះបញ្ជាក់ថា  ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣, ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ៣២៩ ៦៣៣ តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញ ចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨ ៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ចំនួន ២៥ បានចំនួន ១២២ ១១៧០តោន័ គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧ លានដុល្លារ សហរដ្ឋអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤ បរិមាណចំនួន ២៨ ១១០ តោន គិតជា ទឹកប្រាក់មានចំនួន ១៨.៨៧លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗ នៅ អាហ្វ្រិក មជ្ឈឹមបូព៌ា ។ល។ និងចំនួន ២១ គោលដៅបានបរិមាណចំនួន ៤១ ០៤២ តោន គិតជា ទឹកប្រាក់មានចំនួន ៣៤.៧៣ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមរបាយការណ៍នេះបញ្ជាក់ផងដែរថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៣ នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងរួមមាន ហ្វីលីពីន និងព្រុយណេ។

របាយការណ៍ដដែលបន្ថែមថា  ក្នុងនោះដែរអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែងចំនួន ១១.៣៤% អង្ករសន្ធៅប់ខ្លីចំនួន ០.១៤% អង្ករចំហ៊ុយចំនួន ២,៤២% អង្ករសរីរាង្គចំនួន ១,០២% និងបាន នាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២ ២២៤ ៩១៣តោន គិតជាទឹកប្រាក់សរុបនៃការ នាំចេញស្រូវមានចំនួន ៥៧៨.៦៧ លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះចំនួន៥៥% ឆ្លង កាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច ។

ដោយឡែក បើតាម តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី១ ឆ្នាំ ២០២២ បង្ហាញថា  កម្ពុជា បានសម្រចនាំចេញអង្ករសរុប ៣២៧ ២០០តោន កើនឡើង៤៦៧ ៥០តោន ស្មើនឹង១៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានត្រឹម ២៨០ ៤៥០តោន។ ក្នុងនោះ កម្ពុជា នាំទៅសហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានចំនួន ៩៨ ៦២៤តោន កើនឡើងចំនួន ៣១ ៤៨៨តោន ស្មើនឹង៤៧ភាគរយ។

បើតាមរបាយការណ៍នេះ កម្ពុជា នាំចេញអង្ករទៅចិន ចំនួន១៦៨ ២៨០តោន កើនឡើងចំនួន ២៤ ៩៨៧តោន ស្មើនឹង១៧ភាគរយ។ អង្កររបស់កម្ពុជា ត្រូវបាននាំចេញទៅបណ្ដាប្រទេសចំនួន៤នៅអាស៊ាន ចំនួន ២៨៦ ៨០តោន កើនឡើងចំនួន ១ ៥៤៤តោន ស្មើនឹង ៥ភាគរយ។ កម្ពុជា ក៏បាននាំអង្ករចេញទៅប្រទេសគោលដៅចំនួន ២៣ទៀត ចំនួន ៣១ ៦១៦តោន ថយចុះចំនួន ១១ ២៦៩តោន ស្មើនឹង ២៦ភាគរយ។

របាយការណ៍ដដែល បញ្ជាក់ថា ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣ភាគរយ។  អង្ករសគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤ភាគរយ។ អង្ករចំហុយគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ៦ ៣១២តោន ស្មើនឹង ១ភាគរយ៕

អត្ថបទទាក់ទង