Close

ក្រុមប្រឹក្សាភិបាល FAT បញ្ឈប់ លោក Somyot Poompunmuang ពីការលាលែងពីតំណែង ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មរបស់ FIFA

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ក្រុមប្រឹក្សាភិបាល FAT បញ្ឈប់ លោក Somyot Poompunmuang ពីការលាលែងពីតំណែង ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មរបស់ FIFA ក្រុមប្រឹក្សាភិបាល FAT បញ្ឈប់ លោក Somyot Poompunmuang ពីការលាលែងពីតំណែង ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មរបស់ FIFA

ក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមកីឡាបាល់ទាត់ថៃ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានស្នើឱ្យលោក លោក Somyot Poompunmuang បដិសេធពីការលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ(FAT) ដើម្បីជៀសវាងការដាក់ទណ្ឌកម្មដោយ FIFA ។

លោក Somyot Poompunmuang ដែលជាប្រធាន FAT បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃអាទិត្យ ជុំវិញការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា បន្ទាប់ពីក្រុម U22 របស់ប្រទេសនេះ ចាញ់ ឥណ្ឌូនេស៊ី យ៉ាងចាស់ដៃ ក្នុងលលទ្ធផល ៥-២ នៅវគ្គផ្តាច់ព្រ័ត្រ។ មិនតែប៉ុណ្ណោះ លោក Somyot ក៏ត្រូវបានគេរិះគន់ផងដែរ ចំពោះការប៉ះទង្កិចគ្នាអំឡុងពេលការប្រកួតដណ្តើមពាន ដែលនាំឲ្យមានការប៉ះទង្កិចគ្នារហូតដល់ពីរដង។

កាលពីថ្ងៃសុក្រ ប្រធានកីឡាអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon បាននិយាយថា លោក Somyot គួរតែទទួលខុសត្រូវ ចំពោះការបរាជ័យរបស់ក្រុម U22 ក្នុងការឈ្នះមេដាយមាស និងជម្លោះ។ ក្រោយមក កាលពីថ្ងៃសៅរ៍ លោក Somyot បាននិយាយថា ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit បានបញ្ជាឱ្យគាត់ឈប់ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ។

លោកបានអះអាងថា ៖ «ក្នុងនាមជាប្រធានសមាគមកីឡាបាល់ទាត់ថៃ… ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើតាមបញ្ជារបស់ឧត្តមសេនីយ៍ Prawit។ ខ្ញុំនឹងជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងស្ថាប័នគ្រប់គ្រងអន្តរជាតិ FIFA អំពីការអភិវឌ្ឍន៍ និងហេតុផលនៅពីក្រោយការលាលែងពីតំណែងនេះ»។

លោកបានបន្តថា៖ «ខ្ញុំគោរពខ្លួនឯង។ ឧត្តមសេនីយ Prawit គួរតែនិយាយជាមួយខ្ញុំ ជាជាងការស្តីបន្ទោសខ្ញុំនៅក្នុងកិច្ចប្រជុំ។ សមាជិក FIFA ដែលខ្ញុំបាននិយាយជាមួយរហូតមកដល់ពេលនេះ សុទ្ធតែនិយាយថា នេះគឺជាការជ្រៀតជ្រែក»។

យ៉ាងណាមិញ ការលាលែងពីតំណែងរបស់គាត់ មិនទាន់ត្រូវបានទទួលការយល់ព្រម ដោយអាជ្ញាធរកីឡានៃប្រទេសថៃ លោកបណ្ឌិត Gongsak Yodmanee នៅឡើយទេ។

លោក Amnuay Nimmano សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាប្រតិបត្តិ FAT បាននិយាយកាលពីថ្ងៃច័ន្ទថា ៖«យើងបានស្នើសុំជាឯកច្ឆ័ន្ទ សុំឲ្យលោក  Somyot កុំឱ្យលាលែងពីតំណែង ព្រោះវាអាចធ្វើអោយប្រទេសនេះ ត្រូវបានហាមឃាត់ ហើយយើងអាចបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសមាជ FIFA នៅឆ្នាំក្រោយ»៕

អត្ថបទទាក់ទង