Close

បង់ក្លាដេសដាក់ពាក្យស្នើសុំចូលរួមសហគមន៍អន្តរជាតិ BRICS

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បង់ក្លាដេសដាក់ពាក្យស្នើសុំចូលរួមសហគមន៍អន្តរជាតិ BRICS បង់ក្លាដេសដាក់ពាក្យស្នើសុំចូលរួមសហគមន៍អន្តរជាតិ BRICS

បរទេស៖ ប្រទេសបង់ក្លាដេសកាលពីថ្ងៃចន្ទម្សិលមិញនេះត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថាបានដាក់ពាក្យស្នើសុំជាផ្លូវការក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ BRICS ហើយជឿជាក់ថាវានឹងក្លាយជាប្រធានបទពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូល BRICS ដេលគ្រោងធ្វើឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនាខែសីហាខាងមុខនេះ។

កាសែតក្នុងស្រុកបានរាយការណ៍ទៀតថារដ្ឋាភិបាលប្រទេសបង់ក្លាដេសបានធ្វើការដាក់សំណើររួចរាល់ក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីបង់ក្លាដេសលោក Sheikh Hasina និងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោកស្រី Cyril Ramaphosa នៅក្នុងទីក្រុងហេ្សណែវកាលពីថ្ងៃពុធសប្តាហ៍កន្លងមក។

Pic: Shutterstock

រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស AK Abdul Momen ក៏ធ្លាប់បានអះអាងអំពីដំណើរការស្នើសុំនេះផងដែរដោយលោកបានបញ្ជាក់ទៀតថារដ្ឋាភិបាលទីក្រុងដាកាដែលស្ថិតនៅក្នុងបញ្ជីឈ្មោះជាមិត្តភ័ក្តជិតស្និទ្ធរបស់ BRICS នោះគឺបានបញ្ជូនលិខិតស្នើសុំទៅកាន់ប្រធានកិច្ចប្រជុំកំពូលរបស់ BRICS ឆ្នាំនេះគឺអាហ្វ្រិកខាងត្បូងរួចរាល់ហើយ។

ទោះបីជាយ៉ាងណាក្តីកន្លងមករយៈពេលមួយឆ្នាំកន្លះចុងក្រោយនេះបណ្តាប្រទេសជាច្រើនលើពិភពលោកបានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ BRICS ដែលមានដូចជាប្រទេសប្រេស៊ីលរុស្សីឥណ្ឌាចិននិងអាហ្វ្រិកខាងត្បូង។

គួរឲ្យដឹងដែរថាមន្ត្រីជាន់ខ្ពស់របស់រុស្សីធ្លាប់បានបញ្ជាក់កាលពីសប្តាហ៍កន្លងមកដែរថាបច្ចុប្បន្នមានប្រទេសមិនតិចជាង២០ប្រទេសនោះទេដែលមានបំណងចង់ចូលរួមជាមួយនឹងប្លុកសេដ្ឋកិច្ចដ៏ធំមួយនេះដែលក្នុងនោះមានទាំងប្រទេសជាច្រើននៅក្នុងតំបន់អារ៉ាប់ផងដែរ៕

អត្ថបទទាក់ទង