Close

PSG បណ្តេញ​គ្រូ​បង្វឹក Christophe Galtier ចេញពីដំណែង ក្រោយដឹកនាំបាន១រដូវកាល

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ កីឡា
PSG បណ្តេញ​គ្រូ​បង្វឹក Christophe Galtier ចេញពីដំណែង ក្រោយដឹកនាំបាន១រដូវកាល PSG បណ្តេញ​គ្រូ​បង្វឹក Christophe Galtier ចេញពីដំណែង ក្រោយដឹកនាំបាន១រដូវកាល

ភ្លាមៗបន្ទាប់ពីលីគកំពូលបារាំង Ligue 1 បានបញ្ចប់រដូវកាល ក្រុមយក្សបារាំង Paris Saint Germain (PSG) បាននិយាយលាជាផ្លូវការ ទៅកាន់គ្រូបង្វឹក លោក Christophe Galtier ។

ESPN បានរាយការណ៍ថា នាយកផ្នែកកីឡារបស់ PSG លោក Luis Campos បានជូនដំណឹងអំពីការសម្រេចចិត្តទៅបង្វឹក លោក Christophe Galtier កាលពីថ្ងៃទី ៦ ខែមិថុនា ម្សិលមិញនេះ។ ជាមួយគ្នានេះ ក្រុមយក្សបារាំងមួយនេះ នឹងប្រកាសអ្នកជំនួសក្នុងពេលឆាប់ៗនេះក្ នុងសប្តាហ៍នេះ។


មែនទែនទៅ លោក Christophe Galtier ត្រូវបានបណ្តេញចេញពីតំណែងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ  បន្ទាប់ពី PSG ទទួលបានជើងឯក Ligue 1 ។ នេះគឺជារដូវកាលដែលមិនជោគជ័យ សម្រាប់ក្រុមបារាំង  នៅពេលដែលពួកគេបានចាញ់ ៧ ប្រកួតក្នុង Ligue 1 ហើយមានតែមួយពិន្ទុប៉ុណ្ណោះ នាំមុខក្រុមលេខ ២ គឺក្រុម Lens ។

មិនតែប៉ុណ្ណោះ PSG បានបន្តធ្លាក់ក្នុងវគ្គ 1/8 នៃក្របខ័ណ្ឌ Champions League  ទោះបីជាពួកគេមានតារាឆ្នើមជាច្រើនក៏ដោយ។ លោក Galtier ត្រូវបានគេនិយាយថា មិនមានសមត្ថ ភាពគ្រាន់ក្នុងការគ្រប់គ្រងកីឡាករ ដែលនាំឱ្យមានជម្លោះជាច្រើនពាក់ព័ន្ធនឹង Neymar, Messi ឬ Sergio Ramos ។

ក្រុមបារាំង ប្រឈមមុខនឹងការផ្លាស់ប្តូរបុគ្គលសំខាន់នៅរដូវក្តៅនេះ ដោយសារតែមុនពេលចែកផ្លូវជាមួយគ្រូបង្វឹក Christophe Galtier ក្លិប PSG ក៏បានអនុញ្ញាតឱ្យ Lionel Messi និង Sergio Ramos ចាកចេញផងដែរ។ លើសពីនេះ Neymar ទំនងជានឹងចាកចេញពីទឹកដី Parc des Princes ទៅចូលរួមជាមួយ Man Utd ដូចគ្នា ។

យ៉ាងណាមិញ បេក្ខភាពនាំមុខគេពីររូប ដើម្បីជំនួសតំណែង Galtier កំពុងត្រូវបាន PSG កំណត់គោលដៅរួចហើយ គឺលោក Julian Nagelsmann និង Luis Enrique ។ លើសពីនេះ ម្ចាស់ក្លឹបកាតា ក៏មានបំណងចង់តែងតាំង Thierry Henry ជាគ្រូបង្វឹកផងដែរ។

បន្ទាប់ពីការចាកចេញរបស់ Messi ក្លឹបរដ្ឋធានីប៉ារីសមួយនេះ ក៏បាននាំចូលខ្សែរប្រយុទ្ធ Marco Asensio ពី Real Madrid និងខ្សែបម្រើ Manuel Ugarte ពី Sporting Lisbon ផងដែរ៕

អត្ថបទទាក់ទង