Wake Park Cambodia សួនកម្សាន្តដ៏ធំប្រចាំខេត្តសៀមរាប
សួនកម្សាន្ត Wakeboard តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា! មានទីតាំងនៅក្នុងក្រុងសៀមរាប ដែលជាទីតាំងនៅតំបន់ប្រាង្គប្រាសាទអង្គរវត្តដ៏មានសក្តានុពលរបស់កម្ពុជាដែលមានភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ។ ទីក្រុងនេះក៏មានអាកាសធាតុដ៏ស្រស់ស្អាតពេញមួយឆ្នាំ និងកន្លែងអាហារដើម្បីបំពេញចិត្តទេសចរគ្រប់ស្រទាប់។
Wake Park Cambodia ផ្តល់ជូនអ្នកទេសចរនូវការទាក់ទាញថ្មីដ៏គួរឱ្យរំភើបដើម្បីរីករាយក្នុងដំណើរមកកាន់ខេត្តសៀមរាប។ ឧទ្យាននេះនឹងផ្តល់ជូននូវការជិះក្តារបន្ទះជាមួយនឹងជម្រើសក្តារជាច្រើនដើម្បីឱ្យអ្នកទាំងអស់គ្នាអាចរីករាយ ចាប់ពីអ្នកចាប់ផ្តើមដំបូងរហូតដល់អ្នកជំនាញ។
ប្រសិនបើអ្នកគ្រាន់តែចង់ទស្សនា និងបន្ធូរអារម្មណ៍នោះ វាលឆ្នេរខ្សាច់ដ៏ស្រស់ស្អាររបស់យើងបើកចូលទសនាកំសាន្តដោយឥតគិតថ្លៃ និងភោជនីយដ្ឋានដែលបម្រើតម្លៃអាហារក្នុងស្រុក បរទេស និងភេសជ្ជៈ ជាច្រើន។
សូមទស្សនាកម្រងរូបភាពដូចខាងក្រោម :