Close

ប្រតិភូចំនួនជាង ២៥០រូប មកពី ១៩ ប្រទេស ចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រតិភូចំនួនជាង ២៥០រូប មកពី ១៩ ប្រទេស ចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រតិភូចំនួនជាង ២៥០រូប មកពី ១៩ ប្រទេស ចូលរួមវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចាប់តាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយតាមសិទ្ធិជាកាតព្វកិច្ចកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហន។

១. ក្នុងវេទិកានេះមានកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥១ ដោយមានការចូលរួមពីប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម។

២. កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គចំនួន ២លើកមកហើយនៅមុនវិបត្តិជំងឺកូវីដ-១៩ ហើយឆ្នាំនេះ ជាឱកាសដ៏ល្អប្រសើរផងដែរកម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេនរៀបចំវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តបានយ៉ាងល្អប្រសើរ និងកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

៣. ក្នុងវេទិការនេះក៏មានរៀបចំពិព័រណ៌ខ្នាតតូចស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព (Exhibition on Sustainable Tourism) ការរៀបចំអាហារស្វាគមន៍ លៀងសាយភោជន៍ កម្មវិធីបិទ/បើក សន្និសីទសារព័ត៌មាន និងកម្មវិធីទស្សនកិច្ច (Post-Tour) ផងដែរ។

៤. ជួបជាមួយបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (២) ការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងវិស័យទេសចរណ៍ (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា។

អត្ថបទទាក់ទង