Close

Elon Musk បានធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីលំដាប់ទី១ក្នុងលោក ដោយសារតែហេតុផលមួយគត់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Elon Musk បានធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីលំដាប់ទី១ក្នុងលោក ដោយសារតែហេតុផលមួយគត់ Elon Musk បានធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីលំដាប់ទី១ក្នុងលោក ដោយសារតែហេតុផលមួយគត់

បរទេស​ : លោក Elon Musk បានធ្លាក់ពីតំណែងកំពូលមហាសេដ្ឋីលំដាប់ទីមួយនៅលើពិភពលោក បន្ទាប់ពីទស្សនាវដ្តី Forbes បានបញ្ចេញតារាងកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំឆ្នាំ២០២៣ World’s Billionaire’s List។

យោងតាមការចេញផ្សាយខាងលើនេះបានឲ្យដឹងថា ទ្រព្យសម្បត្តិគិតជាប្រាក់របស់លោក Elon Musk បានថយចុះប្រមាណជា ៣៩ពាន់លានដុល្លារអាមេរិក បើធៀបទៅនឹងឆ្នាំមុន ដោយមានត្រឹមតែ ១៨០ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់អ្នកដែលមកជំនួសតំណែងរបស់លោកវិញនោះគឺជាកំពូលមហាសេដ្ឋីបារាំង​ លោក Bernard Arnault ដែលបានកើនទ្រព្យសម្បត្តិ ៥០ពាន់លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន ខណៈបច្ចុប្បន្នមានទ្រព្យសម្បត្តិរហូតដល់ ២១១ពាន់លានដុល្លារអាមេរិក។

នៅក្នុងរបាយការណ៍របស់ Forbes បានឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យលុយរបស់លោក Elon Musk ថយចុះដោយសារតែលោកបានចំណាយ ៤៤ពាន់លានដុល្លារអាមេរិកដើម្បីទិញក្រុមហ៊ុន Twitter។

សម្រាប់ព័ត៌មាននេះផងដែរ វាមិនមែនជារឿងថ្មីសម្រាប់លោក Elon Musk នោះទេ ព្រោះថាលោកបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ជាច្រើនដងមកហើយថា លោកអាចនឹងបាត់បង់តំណែងមួយនេះ៕

អត្ថបទទាក់ទង