Close

ក្ដៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យយកលុយលើការផ្សាយផ្ទាល់ទៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្ដៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យយកលុយលើការផ្សាយផ្ទាល់ទៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ក្ដៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យយកលុយលើការផ្សាយផ្ទាល់ទៅក្រៅប្រទេសសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា

(ភ្នំពេញ)៖ មុននេះបន្តិច សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសមិនឱ្យយក​លុយ​​ឡើយ សម្រាប់​ការផ្សាយបន្តទៅក្រៅប្រទេសក្នុងព្រឹត្តិការណ៍ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើយោងតាមឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

មែនទែនទៅ ការប្រកាសរបស់សម្ដេចបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺកាលពីថ្ងៃទី៣០​ ខែមីនា សម្តេច​តេជោ ហ៊ុន សែន ទើបនឹងប្រកាសលុបចោលការយកថ្លៃសំបុត្រ សម្រាប់ការ​ចូល​ទស្សនា​គ្រប់វិញ្ញាសារប្រកួតទាំងអស់។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី​ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព​ នាព្រឹក​ថ្ងៃ​សុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ​ថា​ សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្កេម ៣២ នៅកម្ពុជាទេ។

ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា​ ៖« សម្តេចតេជោ ហ៊ុនសែន ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា ស៊ីហ្កេម ដោយមិនបង់លុយទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ »។

ជាមួយគ្នានេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ផងដែរថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកថ្លៃចូលទស្សនាការប្រកួត​ និងការ​ផ្សព្វ​ផ្សាយ នៃការប្រកួតចេញទៅក្រៅប្រទេសដោយឥតគិតថ្លៃ សម្រាប់ផ្សាយបន្តផ្ទាល់»។

ជុំវិញការទិញសិទ្ធផ្សាយបន្តផ្ទាល់ទៅក្រៅប្រទេសនេះ កន្លងមក មានប្រទេសសមាជិកកីឡាស៊ីហ្គេមមួយចំនួន ធ្លាប់បានបង្ហាញការប្រតិកម្ម ​ក៏ដូចជាការមិនពេញចិត្ត ចំពោះ​​ការ​យកថ្លៃផ្សាយបន្តទៅក្រៅប្រទេស ដោយអះអាងថា មានតម្លៃថ្លៃពេក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទទាក់ទង