ក្រុម Hezbollah កំពុងប្រយុទ្ធជាមួយកងកម្លាំង Israel នៅភាគខាងកើតប្រទេសលីបង់
BEIRUT៖ ក្រុម Hezbollah បាននិយាយនៅថ្ងៃចន្ទ ទី៩ ខែមីនានេះថា ខ្លួនកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល ដែលបានចុះចតនៅភាគខាងកើតប្រទេស Lebanon តាមរយៈឧទ្ធម្ភាគចក្រ បន្ទាប់ពីឆ្លងកាត់ព្រំដែនពីប្រទេស Syria ខណៈសង្គ្រាមថ្មីកំពុងផ្ទុះឡើងរវាងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយ Iran និងអ៊ីស្រាអែល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមសកម្មប្រយុទ្ធលីបង់នេះបានអះអាងថា ខ្លួនបានរកឃើញ “ការជ្រៀតចូលរបស់ឧទ្ធម្ភាគចក្រអ៊ីស្រាអែលប្រហែល ១៥ គ្រឿង” ដែលបានហោះចូលមកពីព្រំដែនប្រទេសស៊ីរី ចូលទៅកាន់តំបន់ភាគខាងកើតប្រទេសលីបង់។
ក្រុម Hezbollah បានបញ្ជាក់ថា អ្នកប្រយុទ្ធរបស់ខ្លួន បានចូលប្រយុទ្ធជាមួយឧទ្ធម្ភាគចក្រ និងកងកម្លាំងដែលជ្រៀតចូល ដោយប្រើអាវុធសមស្រប ហើយការប្រឈមមុខដាក់គ្នានៅតែបន្តកើតមាន៕
