Close

៤ ខែ សហគ្រាសសហគមន៍ត្រីទន្លេរកចំណូលបានជាង ៣,៥០០ ដុល្លារ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
៤ ខែ សហគ្រាសសហគមន៍ត្រីទន្លេរកចំណូលបានជាង ៣,៥០០ ដុល្លារ ៤ ខែ សហគ្រាសសហគមន៍ត្រីទន្លេរកចំណូលបានជាង ៣,៥០០ ដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល ៤ ខែ ដោយគិតចាប់ពីតុលា ២០២៥ – មករា ២០២៦នេះ សហគ្រាសសហគមន៍ត្រីទន្លេបាន បានរកចំណូលបានជាង ៣,៥០០ ដុល្លារអាមេរិកចូលក្នុងសហគមន៍។ នេះ បើតាមអង្គការNatureLife of Cambodia នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦ ។

ប្រភពដដែលបន្តថា «សហគ្រាសសហគមន៍អភិរក្សទន្លេសាបបានចូលរួមបង្កើតប្រាក់ចំនូលរហូតដល់ ៣,៥៨៦ ដុល្លារ និងផ្ដល់បដិភាគក្នុងការងារអភិរក្សធនធានធម្មជាតិដល់សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងចំនួន ៧៥.៦៧ ដុល្លា ត្រឹមរយៈ ៤ខែ ចុងក្រោយនេះ តាមរយៈការកែច្នៃត្រីទន្លេ»

បើតាមប្រភពដដែល ត្រីទន្លេ គឺជាផលិតផលត្រីឆ្អើរមិត្ដភាពជីវចម្រុះ ដែលកែច្នៃដោយក្រុមស្ដ្រីនៃសហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង នៃតំបន់រ៉ាមសារស្ទឹងសែន ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។ ក្រោមថវិកាគាំទ្រពីមូលនិធិបរិស្ថាន GEF SGP UNDP និង CEPF សហគមន៍បានពង្រីកវិសាលភាព ដោយបង្កើតសមាជិក និងផលិតកម្ម ហើយចងក្រងជាសហគ្រាសសហគមន៍អភិរក្សទន្លេសាប។

៤ ខែ សហគ្រាសសហគមន៍ត្រីទន្លេរកចំណូលបានជាង ៣,៥០០ ដុល្លារ

ក្នុងរយៈពេល ៤ ខែ ដោយគិតចាប់ពីតុលា ២០២៥ – មករា ២០២៦នេះ សហគ្រាសសហគមន៍ត្រីទន្លេបានសម្រេចសមិទ្ធផលគួរឱ្យកត់សម្គាល់ រួមមាន៖ផលិត និងនាំចេញត្រីឆ្អើសរុប ៥,៨១៣ ចង្កាក់ កើនឡើង ៤៤.៨% បើប្រៀបធៀបនឹងដើមឆ្នាំ២០២៥ (៤,០១៤ ចង្កាក់)។

ចំណែកចំណូលសរុបពីការលក់បាន ចំនួន ៣,៥៨៦ ដុល្លារ ដោយ ចំណេញសរុប ១,៥១៣.៨៧ ដុល្លារ។ ក្នុងចំនួននេះ វិភាគទានចូលសហគមន៍ចំនួន ៧៥.៦៧ ដុល្លារ។
ក្រោមគោលការណ៍អភិរក្ស និងអនាម័យរបស់ត្រីទន្លេ សហគ្រាសនៅតែប្រកាន់ខ្ជាប់ គោលការណ៍ទាំង ០៩ ចំនុចក្នុងការផលិត ដើម្បីធានាគុណភាពផលិតផល និងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់ជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

តាមរយៈត្រីទន្លេ សហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង នឹងបន្ដចូលរួមលើមុខរបរកែឆ្នៃ ដើម្បីបង្កើនតម្លៃផលិតផល ជំរុញនិងលើកកម្ពស់ស្រ្ដី និងគាំទ្រការការពារជីវចម្រុះក្នុងបឹងទន្លេសាប៕

៤ ខែ សហគ្រាសសហគមន៍ត្រីទន្លេរកចំណូលបានជាង ៣,៥០០ ដុល្លារ