Close

ត្រឹមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនដល់ ៤,៦ម៉ឺន ដែលផ្ដល់ការងារដល់កម្មករនិយោជិតជាង ២,១៤លាននាក់

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ត្រឹមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនដល់ ៤,៦ម៉ឺន ដែលផ្ដល់ការងារដល់កម្មករនិយោជិតជាង ២,១៤លាននាក់ ត្រឹមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនដល់ ៤,៦ម៉ឺន ដែលផ្ដល់ការងារដល់កម្មករនិយោជិតជាង ២,១៤លាននាក់

ភ្នំពេញ៖ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រ សហគ្រាស សរុបចំនួន ៤,៦ម៉ឺនសហគ្រាស ដែលផ្ដល់ការងារដល់កម្មករនិយោជិតសរុបប្រមាណ ២,១៤លាននាក់។ នេះបើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានបន្តឱ្យដឹងថា រោងចក្រ និងសហគ្រាសទាំងនោះត្រូវបានបែងចែកទៅតាមវិស័យសំខាន់ៗ រួមមាន វិស័យកសិកម្មចំនួន ៣៨៦, វិស័យឧស្សាហកម្មចំនួន ៧ ៥៦៥, វិស័យកម្មន្តសាលមាន ៤ ៩៦៤ និងវិស័យកាត់ដេរចំនួន ១ ៨៦៧ សហគ្រាស។

ត្រឹមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនដល់៤,៦ម៉ឺនដែលផ្ដល់ការងារដល់កម្មករនិយោជិតជាង២,១៤លាននាក់

លោកបានគូសបញ្ជាក់ថា ការកើនឡើងចំនួន សហគ្រាស ក្រុមហ៊ុន រោងចក្រ ជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ។

បើតាមអ្នកនាំពាក្យដដែល បច្ចុប្បន្នកម្ពុជានៅមានឱកាសការងារជាង ៨ ម៉ឺនកន្លែងទៀតសម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់ អ្នកស្វែងរកការងារ ជាពិសេស បងប្អូនអតីតពលករ អាចទំនាក់ទំនងមកកាន់លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបម្រើការ ៧ ថ្ងៃក្នុងមួយសប្ដាហ៍៕

ត្រឹមឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនដល់៤,៦ម៉ឺនដែលផ្ដល់ការងារដល់កម្មករនិយោជិតជាង២,១៤លាននាក់