Close

CMAC​ និង APOPO ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
CMAC​ និង APOPO ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស CMAC​ និង APOPO ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO បានចុះកិច្ចព្រមព្រៀង (MoU) ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួនជាង ២៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក (២៨១ ៤៩០.៣៥) សម្រាប់រយៈពេល១ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន ៧ ៥៦០ ០០០ ម៉ែត្រការ៉េ ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។ នេះបើយោងតាមឯកឧត្តម ហេង រតនា ប្រធានអង្គភាព CMAC។

CMACនិងAPOPOចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីននិងសុនខស្រាវជ្រាវបច្ចេកទេស

ឯកឧត្ដម ហេង រតនា បានគូសបញ្ជាក់ថា អង្គភាពCMAC និងអង្គការAPOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីនកណ្តុរហិតមីននេះមានរយៈពេល១២ឆ្នាំមកហើយ។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។ ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះនិងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ៕

CMACនិងAPOPOចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតមីននិងសុនខស្រាវជ្រាវបច្ចេកទេស