Close

កម្ពុជាស្វាគមន៍ការហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាស្វាគមន៍ការហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly កម្ពុជាស្វាគមន៍ការហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly

ភ្នំពេញ៖ កម្ពុជានៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្វាគមន៍ការហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប ដោយបានដឹកអ្នកដំណើរចំនួន ១៥៧នាក់ ស្ត្រី៦៦នាក់ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ រៀងរាល់សប្តាហ៍ ជាប្រភេទយន្ដហោះ Boeing 737-800 (B738) ។

កម្ពុជាស្វាគមន៍ការហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly

ជាមួយនឹងការអញ្ជើញមកដល់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ភ្ញៀវទេសចរ បានលើកឡើងថា ពួកគាត់បានធ្វើដោយសុវត្ថិភាពនិងភាពរីករាយ ដែលបានមកដល់ខេត្ដសៀមរាបអង្គរនេះ។ពួកគាត់បន្ដថា តាមរយៈការធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានមួយនេះ មានភាពស្រស់ស្អាត អមដោយទេសភាពស្រស់បំព្រង ជាពិសេសពួកគាត់ចង់ឃើញប្រាសាទអង្គរវត្ដ ដែលជាក្ដីប៉ងប្រាថ្នាជាយូរមកហើយ។

កម្ពុជាស្វាគមន៍ការហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly

ទន្ទឹមនឹងនោះ ភ្ញៀវទេសចរទាំងអស់ដែលមកដល់ខេត្ដសៀមរាប មិនមានការព្រួយបារម្ភពីបញ្ហាអន្ដិសុខនោះឡើយ បើទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី ពោលគឺពួកគាត់នៅពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ពួកគាត់និងផ្សព្វផ្សាយបន្តអំពីរមណីយដ្ឋានទេសចរណ៍ស្អាតៗនៅក្នុងខេត្តសៀមរាបទៅកាន់ប្រទេសរបស់ខ្លួន ដើម្បីឱ្យគ្រួសារពួកគាត់និងអ្នកទេសចរអញ្ជើញមកលេងខេត្ដសៀមរាបផងដែរ៕

កម្ពុជាស្វាគមន៍ការហោះហើរត្រង់ដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Firefly