Close

លោក បណ្ឌិត គិន ភា៖ ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង»

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
លោក បណ្ឌិត គិន ភា៖ ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង» លោក បណ្ឌិត គិន ភា៖ ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង»

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាគីថៃ ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង» តាមរយៈយោធាថៃរុះរើផ្ទះមួយខ្នងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅឃុំអូរបីជាន់។

លោកបណ្ឌិត គិន ភា បានលើកឡើងបែបនេះ បន្ទាប់ពី នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ បានផ្សព្វផ្សាយពីសកម្មភាពយោធាថៃរុះរើផ្ទះមួយខ្នងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅឃុំអូរបីជាន់។ លោក បណ្ឌិត បានចាត់ទុក នេះជាយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង» គឺថៃកំពុងដាក់សម្ពាធបង្ខំឱ្យខ្មែរទទួល។

បើតាម លោកបណ្ឌិ គិន ភា ភាគីថៃ បានយកលក្ខខណ្ឌឈ្លានពានរបស់ខ្លួន ក្នុងគោលដៅធំៗយ៉ាងតិចបួន ÷ ទី១. ចង់បានទឹកដីខ្មែរដើម្បីបម្រើមហិច្ឆតាឈ្លានពានលេបត្របាក់ទឹកដីខ្មែរតជំនាន់។ ទី២. បង្ហាញសាច់ដុំ កម្លាំងបាយ និងច្បាប់ព្រៃ ដើម្បីបម្រើនយោបាយផ្ទៃរបស់ខ្លួន ទាំងសម្រាប់ពួកទាហាន ទាំងសម្រាប់ពួកស៊ីវិល ដើម្បីធម្មានុរូបនៃអំណាច និងសន្លឹកឆ្នោត។

លោក បណ្ឌិត គិន ភា៖ ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង»

ទី៣. ធ្វើឱ្យទាល់ច្រកចំពោះកិច្ចខិតខំប្រឹងប្រែងការទូតនិងកិច្ចព្រមព្រៀងសន្តិភាពក្រោមអធិបីភាពរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នាពេលខាងមុខ ដើម្បីគេចវេសពីយន្តការការទូតពហុភាគី ព្រោះថៃអស់ក្រឡាអុកក្នុងយន្តការការទូតពហុភាគី និងច្បាប់អន្តរជាតិហើយ។ រដ្ឋយូកូមមួយនេះ ចង់តែប្រើច្បាប់ព្រៃ និងយន្តការទ្វេភាគីជាមួយខ្មែរ ព្រោះងាយសង្កត់កខ្មែរ ដោយសារគេមានមានប្រៀបជាងខ្មែរយើងលើវិស័យយោធា សេដ្ឋកិច្ច និងព័ត៌មាន។

និង ទី៤. ចង់បំបែកផ្ទៃក្នុងខ្មែរតាមរយៈធ្វើប្រជាពលរដ្ឋខ្មែរយើងសង្ស័យលើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដី និងធ្វើឱ្យប្រជាពលរដ្ឋយល់ថា រាជរដ្ឋាភិបាលទន់ជ្រាយចំពោះមុខសត្រូវឈ្លានពាន ដើម្បីឱ្យខ្មែរបែកបាក់ផ្ទៃក្នុងនិងចុះខ្សោយ ងាយស្រួលគេឈ្លានពានបន្ថែមទៀត។

លោក បណ្ឌិត គិន ភា៖ ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង»

ចំពោះមុខ លោកបណ្ឌិត គិន ភា ថ្លែងថា « ខ្មែរយើងមិនត្រូវចាញ់សម្លុតថៃដោយធ្លាក់ចូលក្នុងអន្ទាក់របស់សត្រូវឈ្លានពានទេ។ យើងត្រូវកាន់ដៃគ្នាឱ្យណែនពីលើដល់ក្រោម ពីក្នុងដល់ក្រៅ ដោយរក្សាជំហរប្រកបដោយសង្គតិភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការការទូតគ្រប់ទម្រង់ ជាពិសេស ទម្រង់ពហុភាគី, យន្តការច្បាប់អន្តរជាតិ និងការលើកកម្ពស់សន្តិភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់យើង»។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភាស្នើថា «ទន្ទឹមនឹងនោះ យើងត្រូវបន្តប្រើប្រាស់យន្តការការទូតគ្រប់វេទិកាអន្តរជាតិទាំងអស់ គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិតប្រកបដោយសង្គតិភាព ដើម្បីលាតត្រដាងការឈ្លពានរបស់ថៃមកលើខ្មែរយើង»៕

លោក បណ្ឌិត គិន ភា៖ ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង»