Close

ថៃ ចោទ កម្ពុជា ថា កិច្ចប្រជុំ RBC ត្រូវបានពន្យារពេលដោយសារកម្ពុជាមិនដកអាវុធធុនធ្ងន់ និងបោសសម្អាតមីន

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
ថៃ ចោទ កម្ពុជា ថា កិច្ចប្រជុំ RBC ត្រូវបានពន្យារពេលដោយសារកម្ពុជាមិនដកអាវុធធុនធ្ងន់ និងបោសសម្អាតមីន ថៃ ចោទ កម្ពុជា ថា កិច្ចប្រជុំ RBC ត្រូវបានពន្យារពេលដោយសារកម្ពុជាមិនដកអាវុធធុនធ្ងន់ និងបោសសម្អាតមីន

បាងកក៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានបានពន្យារពេលដោយគ្មានកំណត់ ។ នេះ បើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥។

ប្រភពដដែលបន្តថា ការពន្យាពេលដោយគ្មានថ្ងៃកំណត់នេះ ត្រូវបានថៃចោទកម្ពុជាថា មិនបានបង្ហាញផែនការសកម្មភាពច្បាស់លាស់ស្តីពីការដកអាវុធធុនធ្ងន់ និងការបោសសម្អាតមីន ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីសន្តិសុខតាមព្រំដែន។

កងទ័ពភូមិភាគទី២ ថៃ បានរាយការណ៍កាលពីថ្ងៃអង្គារថា ការពិភាក្សាជាមួយយោធភូមិភាគទី៤ របស់កម្ពុជា ក្នុងគោលបំណងបង្កើតផែនការលម្អិតសម្រាប់ការផ្លាស់ទីលំនៅអាវុធធុនធ្ងន់ និងការបោសសម្អាតមីន រួមទាំងពេលវេលា ទីតាំង និងវិធីសាស្ត្រវាយតម្លៃប្រតិបត្តិការ ត្រូវបានពន្យារពេលដោយគ្មានកំណត់។

បើតាមកងទ័ពភូមិភាគទី២ ថៃ ទោះបីជាមានការប្រជុំចំនួនពីរ និងការផ្លាស់ប្តូរឯកសារចំនួនបួនជុំកាលពីសប្តាហ៍មុនក៏ដោយ កម្ពុជាមិនទាន់បង្ហាញផែនការសកម្មភាពជាក់ស្តែងទាក់ទងនឹងការកែសម្រួលកម្លាំងដើម្បីកាត់បន្ថយជម្លោះ និងតំបន់បោសសម្អាតមីនដែលបានកំណត់ស្របតាមកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។

ថៃចោទកម្ពុជាថា កិច្ចប្រជុំ RBC ត្រូវបានពន្យារពេលដោយសារកម្ពុជាមិនដកអាវុធធុនធ្ងន់ និងបោសសម្អាតមីន

កងទ័ពភូមិភាគទី២ ថៃ សង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងទាំងនេះចែងថាដំណោះស្រាយគួរតែត្រូវបានសម្រេចនៅកម្រិតគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC)។ ដើម្បីរក្សាភាពជឿជាក់នៃកិច្ចព្រមព្រៀង និងជៀសវាងការបំភាន់ការពិតដែលអាចកើតមាននោះ RBC នៅក្រោមកងទ័ពភូមិភាគទី២ ថៃ បានសម្រេចពន្យារពេលកិច្ចប្រជុំរហូតដល់កម្ពុជាអាចបង្ហាញសំណើដែលកាត់បន្ថយភាពតានតឹងជាក់ស្តែង។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជា នៅថ្ងៃទី ១៥ ខែតុលានេះ ឱ្យដឹងាថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

បើតាមលោកស្រី យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

ថៃចោទកម្ពុជាថា កិច្ចប្រជុំ RBC ត្រូវបានពន្យារពេលដោយសារកម្ពុជាមិនដកអាវុធធុនធ្ងន់ និងបោសសម្អាតមីន