Close

រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះពីការប៉ះទង្គិចគ្នាដោយយោធារវាងកម្ពុជា និងថៃ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:39 am ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះពីការប៉ះទង្គិចគ្នាដោយយោធារវាងកម្ពុជា និងថៃ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះពីការប៉ះទង្គិចគ្នាដោយយោធារវាងកម្ពុជា និងថៃ

ទីក្រុង New York ៖ លោក IWAYA Takeshi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះជនរងគ្រោះពីការប៉ះទង្គិចគ្នាដោយយោធារវាងកម្ពុជា និងថៃ។

លោក IWAYA បានចូលរួមរំលែកទុក្ខបែបនេះ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងពេលចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុង New York សហរដ្ឋអាមេរិក ហើយបានជួបពិភាក្សាទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា ហើយបានបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការបន្ថយស្ថានការណ៍។

រដ្ឋមន្ត្រីការបរទេសជប៉ុនចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះពីការប៉ះទង្គិចគ្នាដោយយោធារវាងកម្ពុជា និងថៃ

ពួកគេក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែលរួមចំណែកដល់ការលើកកម្ពស់ការវិនិយោគឯកជន និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដូចជា “កញ្ចប់សហបង្កើតសេដ្ឋកិច្ច” ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍន៍វិស័យឌីជីថល ក្រោម “គំនិតផ្តួចផ្តើមរបៀបវារៈរួម” និងការអភិវឌ្ឍន៍បណ្តាញស្នូលទូរគមនាគមន៍។

លើសពីនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ជាច្រើន រួមទាំងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ព្រមទាំងគោលនយោបាយរបស់ពួកគេចំពោះកូរ៉េខាងជើង រួមទាំងបញ្ហានុយក្លេអ៊ែរ និងមីស៊ីល ក៏ដូចជាបញ្ហាចាប់ពង្រត់ផងដែរ។

ភាគីទាំងពីរបានជួបគ្នាសារជាថ្មី និងបានឆ្លៀតឱកាសផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅពីគ្នាទៅវិញទៅមក បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាកន្លងទៅចំនួនពីរ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕

រដ្ឋមន្ត្រីការបរទេសជប៉ុនចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះពីការប៉ះទង្គិចគ្នាដោយយោធារវាងកម្ពុជា និងថៃ
រដ្ឋមន្ត្រីការបរទេសជប៉ុនចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះពីការប៉ះទង្គិចគ្នាដោយយោធារវាងកម្ពុជា និងថៃ

អត្ថបទទាក់ទង