Close

អភិបាលខេត្តបាត់ដំបង ស្នើកូរ៉េជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនលើការកែច្នៃផលិតផលកសិកម្ម

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ស្នើកូរ៉េជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនលើការកែច្នៃផលិតផលកសិកម្ម អភិបាលខេត្តបាត់ដំបង ស្នើកូរ៉េជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនលើការកែច្នៃផលិតផលកសិកម្ម

ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុន រកស៊ីនៅកម្ពុជា លើការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប។ ការស្នើនេះ ធ្វើឡើង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។

នាឱកាសនោះ លោក សុខ លូ ថ្លែងថា ខេត្តបាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤៤,៨ គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ ជាមួយប្រទេសថៃ។

អភិបាលខេត្តបាត់ដំបង ស្នើកូរ៉េជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនលើការកែច្នៃផលិតផលកសិកម្ម

លោកបន្តថា ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលលេីវិស័យ កសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង ១លាន ៣សែននាក់ មាន១៤ ក្រុង ស្រុក ភាគច្រើនបងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម។ ហើយខេត្តបាត់ដំបងគឺជាខេត្តដែល កំពុងអភិវឌ្ឍន៍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា និងអភិរក្ស។

ជាមួយគ្នានេះ លោកអភិបាល ខេត្ត ស្នើភាគីកូរ៉េជួយកៀរគរអ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុន រកស៊ីនៅកម្ពុជា លេីការកែច្នៃផលិតផលកសិកម្មដ៏សំបូរបែប។ ពាក់ព័ន្ធ បញ្ហាព្រំដែន កម្ពុជា-ថៃ លោក សុខ លូ ថ្លែងថា ប្រទេសកម្ពុជាចង់បានសន្តិភាព បូរណភាពទឹកដី និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ ហេីយកម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយទេ គឺចង់បានសន្តិភាព ដូច្នេះសូមឱ្យ ឯកឧត្តមអគ្គកុងស៊ុលជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជាដើម្បីទទួលបានសន្តិភាព។

អភិបាលខេត្តបាត់ដំបង ស្នើកូរ៉េជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនលើការកែច្នៃផលិតផលកសិកម្ម

ជាការឆ្លេីយតប លោក អគ្គ កុងស៊ុល បានទទួលយកនូវអ្វីដែល លោក អភិបាលខេត្តបានលេីកឡេីង។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងានេះដែរ លោក KIM SUNGTAI អគ្គកុងស៊ុល នៃស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពល និងស្វែងយល់អំពីឱកាសវិនិយោគ ក្នុងខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ជាពិសេសយើងមានឆន្ទៈដូចគ្នា ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ។

លោកបញ្ជាក់ ថាការជួបសម្តែងការគួរសមនាពេលនេះដែរ គឺមានគោលបំណង ដើម្បីស្វែងរកការគាំទ្រ និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការលើកកម្ពស់វិស័យទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសខេត្តបាត់ដំបង និងសាធារណៈកូរ៉េដើម្បីលើកតម្កើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរឡើងថែមទៀត៕

អភិបាលខេត្តបាត់ដំបង ស្នើកូរ៉េជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនលើការកែច្នៃផលិតផលកសិកម្ម